រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទៅដល់ប្រទេសកូរ៉េខាងជើង សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ

2024/11/29 09:52:55 pm        461

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍យោធាថា រដ្ឋមន្ត្រីការពារជាតិប្រទេសរុស្ស៊ី លោក Andrei Belousov បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ទៅកាន់ទីក្រុងព្យុងយ៉ាង លោក Belousov នឹងជួបពិភាក្សាជាមួយមន្ត្រីនយោបាយកផ្នែកយោធា និងយោធារបស់ប្រទេសកូរ៉េខាងជើងមួយចំនួន។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រមុខការពារជាតិរុស្ស៊ី ត្រូវបានស្វាគមន៍នៅក្នុងទីក្រុងព្យុងយ៉ាង ដោយសមភាគីកូរ៉េខាងជើង លោក No Kwang Chol ។

ប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមិថុនា ដែលកាតព្វកិច្ចនីមួយៗ ត្រូវផ្តល់ជំនួយផ្នែកយោធាដល់គ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ និងសហការដើម្បីប្រឆាំងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។

សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ថា ប្រទេសនេះបានបញ្ជូនទាហានជាង១០.០០០នាក់ ដើម្បីទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន ដោយអ្នកជំនាញនិយាយថា មេដឹកនាំ លោក គីម ជុងអ៊ុន ចង់ទទួលបានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ប្រយុទ្ធ សម្រាប់កងទ័ពរបស់លោក ជាថ្នូរត្រឡប់មកវិញ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm