ភ្នាក់សេវាកម្មបានដើរតួសំខាន់ណាស់ ក្នុងការធ្វើឱ្យទីផ្សារអចលវត្ថុមានភាពរឹងមាំ

2024/11/29 09:57:25 pm        421

មន្រ្តីជាន់ខ្ពស់និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា ចាត់ទុកភ្នាក់សេវាកម្ម គឺដើរ​តួសំខាន់​ណាស់ លើកផ្នែកទិញ លក់ និងជួល អចលនវត្ថុ ក្នុងនោះ​ប្រសិន​ការ​ផ្តល់​នូវ​សេវា​កម្ម​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និងប្រកដោយវិជ្ជាជីវៈ នឹងធ្វើឱ្យទីផ្សារលើវិស័យនេះ មានភាពរឹងមាំ។

ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា លើក​ឡើង​នៅ​ក្នុង​កម្ម​វិធី​មហាសន្និបាតលើក ទី១៤ និងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធាន​សមាគម និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ២០២៤- ២០២៦ និង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា វិបត្តិហិរញ្ញវត្ថុ បានកើតឡើង នៅឆ្នាំ១៩៩៦-១៩៩៧ និងឆ្នាំ ២០០៨-២០០៩ ដែលបញ្ហាមួយចំនួន ក៏កើតឡើងពីការវាយតម្លៃ ចំណែកវិបត្តិ​ដែល​កើតឡើង​នៅ​សហរដ្ឋ​អាមេរិក ក៏មានការប៉ះពាល់ដល់អ្នកពាក់ព័ន្ធជាច្រើន ទាំងក្រុមហ៊ុន RealEstate និង​ក្រុមហ៊ុន​អ្នក​វាយតម្លៃជាដើម។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាវិបត្តិខាងលើនេះ គឺធ្វើឱ្យយើងបានសិក្សារៀនសូត្របន្ថែម ដើម្បី​ពង្រីក​ខ្លួន​ចាប់យកមុខរបរ និង ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ, ចំណែកភ្នាក់សេវាកម្ម គឺ​បាន​ដើរ​តួសំខាន់​ណាស់លើកផ្នែកទិញ លក់ និងជួលអចលនវត្ថុជាដើម ហើយវិស័យនេះល្អឬមិនល្អ គឺ​អាស្រ័យលើបងប្អូនដែលរកស៊ីទទួលលើផ្នែកសេវាកម្មអចលនវត្ថុនេះផងដែរ ក្នុងនោះ​ប្រសិន​យើង​ផ្តល់ នូវសេវាកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ នឹងធ្វើឱ្យ​ទីផ្សារ​លើ​វិស័យ​នេះ​មាន​ភាពរឹងមាំល្អប្រលើរ។

ចំណែក លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ផង​ដែរថា ចំពោះ ផលដែលបានកើតឡើងមកដល់ពេលនេះ គឺយើងបានរួបរួមគ្នា ខិតខំ​ប្រឹង​ប្រែង​គៀងគរ ដើម្បីឱ្យសមាជិក និងភ្នាក់ងាររបស់សមាគម បានធ្វើការជាមួយយ៉ាងច្រើន ដើម្បី​ជំរុញ​អភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន ជាពិសេសគឺការជួយគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ ពី​និយ័តករ​អាជីវកម្ម អចលនវត្ថុ និងបញ្ចំាផងដែរ ទើបធ្វើឱ្យសមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា សម្រេចបាននូវ សមិទ្ធផលផ្សេងៗគួរកត់សម្គាល់។

ជុំវិញបញ្ហានេះដែរ, លោក សន សៀប ក៏បានធ្វើការចែករំលែកអំពីផែនការសកម្មភាព បទ​ពិសោធន៍ និងទស្សនៈថ្មីៗ មួយចំនួន ដើម្បីជំរុញការកសាង នូវភាពជជោគជ័យ និងការ​ដោះស្រាយ​បញ្ហាប្រឈមផ្សេងៗ នៅក្នុងវិស័យអចលវត្ថុ ឱ្យមានភាព ល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា៖របាយការណ៍របស់អ្នករាយការណ៍ពិសេស​ ​UN ពាក់ព័ន្ធនឹងជនភៀសសឹកកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ គឺស្របតាមការពិតជាក់ស្ដែង​នៃវត្តមានជនភៀសសឹកកម្ពុជា​
2026/08/08 11:08:51 am        41
សមាជិក ប.ស.ស. សាទរចំពោះម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិជួយកាត់បន្ថយការរង់ចាំ
2026/08/08 11:02:19 am        42
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
2026/08/08 10:59:34 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា៖របាយការណ៍របស់អ្នករាយការណ៍ពិសេស​ ​UN ពាក់ព័ន្ធនឹងជនភៀសសឹកកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ គឺស្របតាមការពិតជាក់ស្ដែង​នៃវត្តមានជនភៀសសឹកកម្ពុជា​

2026/08/08 11:08:51 am
​សមាជិក ប.ស.ស. សាទរចំពោះម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិជួយកាត់បន្ថយការរង់ចាំ
2026/08/08 11:02:19 am
​ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
2026/08/08 10:59:34 am
​អតីត​សិស្សនិ​ទ្ទេស A៖ ការជ្រើ​សរើស​រៀន​ជំនា​ញ IT ក្នុ​ងវិស័យ TVET គឺជាជម្រើសដ៏ល្អសម្រា​ប់ខ្ញុំ ដើម្បី​ចាប់​យក​ឱកាស​ការ​ងារតាម​យុគ​សម័យ​ឌីជី​ថល
2026/08/08 10:56:05 am
​ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
2026/08/08 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/07 06:38:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm