ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ

2024/11/29 10:37:29 pm        519

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​ប្រធាន​អនុ​សញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុ​រដ្ឋមន្រ្តី​ការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីពីពិ​ភពលោកមួយដែលគ្មាន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។

ក្នុងជំនួបនោះ ឯកឧត្តម Thongphane SAVANPHET បានសម្តែងនូវការ​អបអរសាទរ​ចំពោះ​ភាព​ជា​ប្រធាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏​មាន​សារៈសំខាន់នេះ។ ឯកឧត្តម Thongphane SAVANPHET បានថ្លែងទៀតថា ទោះបី​ប្រទេស​ឡាវ ​មិនទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញា ប៉ុន្តែប្រទេស​ឡាវ​បាន​ចូលរួ​មដ​ល់​ការ​អនុវត្ត​នូវ​គោលការណ៍របស់អនុសញ្ញា ហើយឆ្នាំក្រោយប្រទេសឡាវ នឹង​បញ្ចូន​របាយការណ៍​ស្ម័គ្រចិ​ត្ត​អំពីការងារបោសសម្អាតមីនរបស់ខ្លួនទៅកាន់អនុសញ្ញាអូតាវ៉ា។

ឯកឧត្តម Thongphane SAVANPHET បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែល​បាន​រួម​ចំណែ​ក​គាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនៅប្រទេសឡាវ និងគាំទ្រ​ប្រទេស​ឡាវ​ជា​ប្រធាន​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យឡើងវិញលើកទី៣ ឆ្នាំ២០២៥ នៃអនុសញ្ញាគ្រាប់បែកចង្កោម។ ជាមួយ​គ្នានោះ ឯកឧត្តម Thongphane SAVANPHET បានស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះ​បណ្តាល​នូវ​ជំនាញ​បច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ​ទិន្នន័យ​ចម្ការ​មីន​ដល់​ប្រទេស​ឡាវ ផងដែរ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បាន​សម្តែង​នូវ​ការ​ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ និងគណៈប្រតិភូ ដែលបានចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សៀមរាប-​អង្គរ។ ការចូលរួមរបស់ប្រទេសឡាវក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត និងការដោះស្រាយបញ្ហាប្រឈមរួម ដែលបង្កដោយមីនប្រឆាំងមនុស្ស។

ក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាបងប្អូន និង​មិត្ត​ភាពដ៏យូរអង្វែងជាប្រវត្តិសាស្រ្តនៃប្រទេស និងប្រជាជនកម្ពុជា-ឡាវ ដែល​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ​។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមជាប្រទេសជិតខាង បានសម្តែង​នូវ​ការ​សប្បាយ​រីករាយ​ចំពោះ​វឌ្ឍនភាព​សម្រេច​បាន​របស់​ប្រទេស​ឡាវ​ក្នុង​ការងារ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម និងការជួយសង្រ្គោះ​អាយុ​ជីវិត​របស់​ប្រជាជន​ពី​ការ​គំរាម​កំហែង​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​។

ជាការឆ្លើយតបនឹងការស្នើសុំរបស់ប្រទេសឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈរជាមួយប្រទេសឡាវ ក្នុងការគាំទ្រ និងត្រៀម​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​បោស​សម្អាត​មីន និងការសិក្សាស្រាវជ្រាវដល់ប្រទេសឡាវ ផងដែរ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm