ជនអន្តោប្រវេសន៍ និងពលរដ្ឋគ្មានផ្ទះសម្បែង ទទួលបានអាហារ Thanksgiving ដោយឥតគិតថ្លៃផ្តល់ជូនដោយព្រះវិហារក្នុងស្រុកនៅទីក្រុងព្រំដែន Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ។
មនុស្សជាច្រើនដែលបានចូលរួមពិធីស្រស់ស្រូបអាហារដោយសេរី រួមទាំងជនអន្តោប្រវេសន៍ហុងឌូរ៉ាស់ Giovani Hernandez និងជន់អន្តោប្រវេសន៍វេណេស៊ុយអេឡា Blanca Perez បានសម្តែងការដឹងគុណសម្រាប់កាយវិការសប្បុរធម៌នេះ ក្រោយការធ្វើដំណើរជួបការលំបាករបស់ពួកគេ ។
ទីក្រុងតាមព្រំដែនម៉ឺកស៊ិក បានក្លាយជាចំណុចប្រសព្វសម្រាប់ជនអន្តោប្រវេសន៍ដែលសង្ឃឹមថានឹងអាចចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ជាពិសេសនៅពេលពួកគេរំពឹងថា នឹងមានច្បាប់អន្តោប្រវេសន៍តឹងរឹងជាងនេះ បន្ទាប់ពីពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump នៅខែមករា ឆ្នាំ ២០២៥ខាងមុខ ។
កាលពីថ្ងៃពុធ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយប្រាប់លោក Trumpតាមទូរស័ព្ទថា លោកស្រីនឹងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសរបស់លោកស្រី គឺជាចំណាត់ការមួយមានគោលដៅបំពេញចិត្តរដ្ឋបាលជិតឡើងកាន់អំណាចរបស់សហរដ្ឋអាមេរិក ៕