កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កូរ៉េ ​នឹង​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ២០២២

2021/10/26 04:42:33 pm        156

ភ្នំពេញ៖ គិតចាប់ពី​ចុះហត្ថ​លេខា​ជា​ផ្លូវ​ការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា-កូរ៉េ គ្រោងនឹងចូលជាធរមាន​នៅ​ដើម​ឆ្នាំ២​០២២ខាងមុខ ពោលគឺ​រយៈ​ពេល​ ៦០ថ្ងៃ បន្ទាប់​ពីភាគី​ទាំងពីរ​បានប​ញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុងរៀង​ៗខ្លួន។​ នេះតា​​មការបញ្ជាក់របស់ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។

ក្រោយ​បញ្ចប់​ពិ​ធី​ចុះហត្ថ​លេខា​ការ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េ រវាង​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​និង​ឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និងឧស្សាហកម្ម​ថាមពល ​នៃ​សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន BTV​ថា ​កិច្ច​ព្រមព្រៀង​នេះ​មាន​ចំនួន​ ១០​ជំពូក ​និង ១៣១មាត្រា រួមទាំង​បុព្វកថា និង​ឧបសម្ព័ន្ធដែលគ្រប​ដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ រួមមា​ន​ស្តង់ដារ បទប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយតម្លៃ​ភាពអនុលោម​ វិធាន​ការអនាម័យ និង​ភូតគាម​អនាម័យ និងគ្រប​ដណ្តប់​ផងដែរ​លើ​ឧបាស្រ័យ​ពាណិជ្ជកម្ម​ វិធាន​ដើម​កំណើត ​នីតិ​វិធីគយ និងកិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​តម្លាភាព ​យន្តការដោះស្រាយ​វិវាទ ​អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និងអវសានប្បញ្ញត្តិ។

ឯកឧត្តម​បានប​ន្ថែម​ថា ​តាមរយៈកិច្ច​ព្រមព្រៀង​នេះដែ​រ​ នឹង​ជំរុញ​កំណើន​នៃ​ការ​នាំចេញ​កំណើន​ផល​ទុនសរុប​ក្នុង​ស្រុក ​និង​កំណើន​ឱកាស​ការងារ ព្រម​ទាំង​ជួយ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរបាន​ឆាប់​រហ័ស ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ជំងឺ​កូវីដ-១៩​។ ជាមួយគ្នានេះ ​ឯកឧត្តម​អំពាវ​នាវ​ដល់​វិស័យឯកជន ​និង​ធុរកិច្ចជន​ ឲ្យ​ខិត​ខំធ្វើយ៉ាង​ណា​ពង្រឹង​សមត្ថភាព​នូវ​ការ​ផលិត​ ជា​ពិសេស​គុណភាព​ទំនិញ​ ពីព្រោះយើង​នឹង​អាច​ឈាន​ទៅ​រក​គុណភាព​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​អនាគត។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ មាន​គោល​បំណង​ពង្រឹង​ភាពជាដៃ​គូសេដ្ឋកិច្ច ​និង​ពង្រីក​ការ​ធ្វើសេរីភា​វូបនីយកម្ម​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ទំលំទូលាយ ដោយផ្ដល់​ប្រយោជន៍​ឲ្យគ្នា​ទៅវិញទៅមក ​សំដៅ​បង្កើនផល​ប្រយោជន៍​សេដ្ឋកិច្ច ​និង​សុខមាលភាព​ប្រជាជន និង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ។

សូមបញ្ជាក់ថា ​គិត​ត្រឹម​រយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំ​ហំពា​ណិជ្ជកម្ម​ទ្វេរភាគី​កម្ពុជា-កូរ៉េ សម្រេច​បានចំនួន​ប្រមាណ​ជាង​ ៥១៤លានដុល្លារ កើនឡើងជាង ១១% ប្រៀបធៀបនឹងរ​យៈពេល​ដូច​គ្នា​នៅ​ឆ្នាំ២០២០​។ ​ក្នុង​នោះទំ​និញ​ដែល​នាំចេញ​ពី​កម្ពុជា ​មាន​ដូចជា ភេសជ្ជៈ ឱសថ រថយន្ត​ដឹកទំនិញ​ គ្រឿង​អេឡិកត្រូនិក គ្រឿងសំអាង គ្រឿងម៉ាស៊ីន និងផលិតផលប្លាស្ទិកជាដើម...៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm