កម្ពុជា ចាត់ទុករបាយការណ៍របស់​សភាអឺរ៉ុប​មានលក្ខណៈបុរេវិនិច្ឆ័យ និងបង្កនាំឱ្យមានការភ័ន្ដច្រឡំ​ដល់សាធារណជន​ទូទៅ

2024/11/29 04:10:35 pm        170

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានពិនិត្យដោយយ​ក​ចិត្ត​ទុក​ដាក់ និងសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលមានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋាន ជាក់ស្ដែងពិតប្រាកដ ដែល​អាច​បង្កឱ្យមានការភ័ន្ដច្រឡំក្នុងចំណោមសាធារណជនទូទៅ។ នេះបើតាមសេច​ក្តី​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែក​លើ​បរិបទ​ជាក់​ស្ដែង​ក្នុងសង្គមកម្ពុជាដាថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈ​ក្នុង​ការ​លើក​កម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូល​ប​ទប្បញ្ញត្តិ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្ដល់កិច្ច​សហការ​យ៉ាង​ល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហ- ប្រជាជាតិ ការផ្តល់​សច្ចាប័ន និង​ការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ រួមទាំង ការ​អនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​(OHCHR) និងអ្នករាយការណ៍ពិ​សេសទ​ទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ១៩៩៣។

ក្នុងនោះ ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ តួយ៉ាងដូចជា មាត្រា២៩(២) នៃសេចក្ដីប្រកាស​ជា​សកល ស្ដីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកា​សញ្ញា​អ​ន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម សុទ្ធតែបាន​ចែង​យ៉ាង​ច្បាស់​ថា ​ការប្រើប្រាស់សិទ្ធិសេរីភាព ទាំងអស់ត្រូវតែភ្ជាប់​មក​ជាមួយ​នូវ​ករណី​យ​កិច្ច​ និង​កា​រ​ទទួល​ខុស​ត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែន ដែលច្បាប់បានកំណត់។ នៅក្នុង​សង្គម​នីតិរដ្ឋ បុគ្គលទាំងឡាយណាដែលប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ត្រូវតែ​ប្រឈម​មុខ​នឹង​ការ​អនុវត្ត​ច្បាប់ ដែលការអនុវត្តនេះតែងតែកើតមានដូចៗគ្នានៅគ្រប់ប្រទេសទាំងអស់។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា ជាក់ស្ដែង វិធាន​ការ​ច្បាប់​លើ​បុគ្គល​មួយ​ចំនួននៅក្នុងប្រទេសកម្ពុជា មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាព ឬការ​ធ្វើ​សកម្មភាព​ក្នុង​ការការពារសិទ្ធិមនុស្សរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវ​បាន​តុលាការ​រកឃើញថា បានប្រព្រឹត្តល្មើសច្បាប់ដោយមានមូលដ្ឋានបញ្ជាក់រឹងមាំ ច្បាស់លាស់ និងមិន​អាច​ប្រកែកបាន។ 

ទន្ទឹមគ្នានេះ ការអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចទម្លាក់បទចោទ ឬដោះលែងបុគ្គល សកម្មជន ឬ​ក្រុម​ណាមួយ មិនបានចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ដែលជាបំណង​ប្រាថ្នា​របស់​មនុស្ស​ជាតិ​ទូទៅ​នោះទេ។ ផ្ទុយទៅវិញ ទង្វើបែបនេះអាចនឹងជំរុញលើកទឹកចិត្តឱ្យមនុស្សមិនគោរពច្បាប់ ដែលនឹងនាំទៅដល់ការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមជាតិ។ ហេតុដូច្នេះ មានតែការចូលរួមក្នុងដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវ ហើយក៏ជាការបង្ហាញនូវចេតនាពិតប្រាកដក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយគ្រាន់តែផ្អែកលើបុគ្គល ឬក្រុមនោះជានរណា តែមិនបាន ផ្អែកលើអ្វីដែលពួកគេបានប្រព្រឹត្ត។ បើផ្អែកលើមាត្រា១១ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពី អ្នកការពារសិទ្ធិមនុស្ស ក៏បានចែងតម្រូវឱ្យអ្នកការពារសិទ្ធិមនុស្សទាំងអស់ ត្រូវតែគោរពសិទ្ធិសេរីភាពអ្នកដទៃ គោរពបទដ្ឋានជាតិ និងអន្តរជាតិស្ដីពីវិន័យ ឬក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញការងាររបស់ខ្លួន។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការបារម្ភពីស្ថានភាពសិទ្ធិមនុស្ស តែបែរជាជំរុញឱ្យមានការរឹតត្បិត ឬការដាក់សម្ពាធលើការអភិវឌ្ឍផ្អែកសេដ្ឋកិច្ច ដោយផ្អែកលើរបៀបវារៈនយោបាយ គឺផ្ទុយស្រឡះពីគោលការណ៍សិទ្ធិមនុស្ស ដែលកំណត់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រូវដើរទន្ទឹមគ្នាជាមួយនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាមួយនឹងធានាឱ្យបានជាមុននូវសណ្ដាប់ធ្នាប់សង្គម (សន្ដិភាព)។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ក្នុងនាមជារដ្ឋសមាជិកអង្គការសហ-ប្រជាជាតិ អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការហាមចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្នុងនោះ ប្រវត្តិសាស្រ្ត្កកម្ពុជា បានបង្ហាញយើងយ៉ាងច្បាស់ ថា ដោយសារតែការអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទើបកម្ពុជាត្រូវជួបប្រទះនូវសោកនាដកម្មដែលមិនអាចកាត់ថ្លៃបាននាពេលកន្លងមក។ ហេតុនេះ កម្ពុជាត្រូវតែប្រកាន់ខ្ជាប់តាមស្មារតីនៃធម្មនុញ្ញអង្គការសហជាជាតិ ហើយប្រទេសដទៃទៀតក៏ត្រូវគោរពតាមគោលការណ៍ទាំងនោះផងដែរ។

ការណ៍ដែលគ្រាន់តែផ្អែកលើសិទ្ធិយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច ហើយធ្វើការវាយតម្លៃបែបអវិជ្ជមានលើលម្ហនយោបាយជាទូទៅក្នុងប្រទេសមួយ មិនបានឆ្លុះបញ្ចាំងពីគោលការណ៍ប្រជា- ធិបតេយ្យ ដែលតម្រូវឱ្យការសម្រេចចិត្តត្រូវផ្អែកលើមតិភាពច្រើននោះទេ ហើយក៏ជាការមើលស្រាលដល់គណបក្សនយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាង សកម្មក្នុងការបោះឆ្នោតទាំងសកលនិងអសកលក្រោមបរិយាកាសសេរីនិងយុត្តិធម៌។

ការវាយតម្លៃបែបនេះ ក៏ជាការមើលរំលងចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រាប់ពាន់នាក់ រួមទាំងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ ខ្លួន ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។

អ្នកនាំពាក្យ គ.ស.ម.ក. មានជំនឿយ៉ាងមុតមាំថា គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប នឹងធ្វើការ វិនិច្ឆ័យប្រកបដោយការយោគយល់ និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា ដោយផ្អែកលើស្ថានភាពនិងបរិបទ ជាក់ស្ដែងនៅក្នុងប្រទេស ព្រមទាំងផ្ដល់តម្លៃដល់កិច្ចខិតខំរបស់អាជ្ញាធរកម្ពុជា ក្នុងការថែរក្សាសន្ដិភាពដែល រកបានដោយលំបាក និងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការទាំងតំបន់និងអន្តរជាតិ។

ជាក់ស្ដែង នៅក្នុងពិភពលោកមិនធ្លាប់មានការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សណាមួយធ្វើឡើងតាមរយៈការដាក់ ទណ្ឌកម្មនោះទេ ពោលគឺ មានតែការជួយជ្រោមជ្រែងក្នុងការថែរក្សាសន្ដិភាព និងការជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចប៉ុណ្ណោះ ទើបជាការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សពិតប្រាកដ។ ទោះបីជាយ៉ាងណា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់តាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនដោះដូរអធិបតេយ្យភាពជាតិរបស់ខ្លួនជាមួយនឹងការអនុគ្រោះណាមួយឡើយ។

ការណ៍នេះ សូមសហគមន៍អន្តរជាតិ និងប្រជាជាតិ ខ្មែរទាំងអស់មានការយោគយល់ ព្រោះថា ការដោះដូរអធិបតេយ្យភាពជាតិជាមួយនឹងការអនុគ្រោះណាមួយ មិនប្រាកដថា យើងនឹងមានឱកាសទទួលបានផលពីការអនុគ្រោះទាំងនោះនោះទេ ដូចដែលយើងបានឃើញ ស្រាប់បញ្ហាដែលកំពុងកើតមានក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ ដោយសារការជ្រៀតជ្រែករបស់ បរទេសចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងនោះ៕


អត្ថបទដែលទាក់ទង

គម្រប់ខួប១២ឆ្នាំ ឈានចូល១៣ឆ្នាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងរាជធានី ខេត្ត
2024/12/01 10:01:00 pm        1
លោកជំទាវ ចម និម្មល លើកទឹកចិត្តវិស័យឯកជនបន្តកិច្ចសហការជាមួយវិស័យរដ្ឋ ដើម្បីពង្រីកសក្តានុពលទីផ្សារនាំចេញ
2024/12/01 08:09:49 pm        1
តំណាងអយ្យការសម្រេចចោទប្រកាន់ចៅសង្កាត់ចោមចៅទី២ និងស្រីម្នាក់
2024/12/01 03:04:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គម្រប់ខួប១២ឆ្នាំ ឈានចូល១៣ឆ្នាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងរាជធានី ខេត្ត

2024/12/01 10:01:00 pm
​លោកជំទាវ ចម និម្មល លើកទឹកចិត្តវិស័យឯកជនបន្តកិច្ចសហការជាមួយវិស័យរដ្ឋ ដើម្បីពង្រីកសក្តានុពលទីផ្សារនាំចេញ
2024/12/01 08:09:49 pm
​ចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចនៃក្រុមនិកាយនៅប៉ាគីស្ថាន ឡើងជាង ១៣០នាក់
2024/12/01 04:39:51 pm
​ព្យុះស៊ីក្លូន Fengal បានសម្លាប់មនុស្សជិត ២០នាក់ នៅប្រទេសឥណ្ឌា និងស្រីលង្កា
2024/12/01 04:27:43 pm
​ការរត់ចោលជួរគំរាមកំហែងដល់កម្លាំងទ័ពអ៊ុយក្រែន ក្នុងពេលសំខាន់នៃសង្រ្គាមជាមួយរុស្ស៊ី
2024/12/01 04:25:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/25 11:48:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/30 06:51:21 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/29 12:01:48 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/01 03:20:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/01 03:13:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am