អភិបាលខេត្តប៉ៃលិន អញ្ជើញ​ប្រកាសចូលកាន់មុខតំណែង​មន្ត្រីរាជការ​មន្ទីរសុខាភិបាល​ខេត្តប៉ៃលិន

2024/11/29 04:35:00 pm        430

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ មុខ​តំណែង​មន្ត្រី​រាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងបានណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំង​អស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព​​ខ្ពស់ ប្រកបដោយវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​វិស័យ​សុខាភិបាល​កម្ពុជា ។

លោកជំទាវ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំង អស់​ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការ​ពង្រឹង​​ការ​សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អ ដើម្បីធ្វើយ៉ាងណាលើក​កម្ពស់​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយ​តប​តាម​តម្រូវ​ការរបស់ប្រជាពលរដ្ឋ។

លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជា ពលរដ្ឋ ដោយបច្ចុប្បន្ននេះ បានខិតខំជំរុញលើកកម្ពស់វិស័យនេះឱ្យមានការរីកចម្រើន ពង្រីក​ធនធានមនុស្ស ពិសេសគឺពង្រីកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព​នៅ​តាម​បណ្តា​ឃុំ​/សង្កាត់​បន្ថែម​ជាច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនបន្ថែម ទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសមុខតំណែងនេះ គឺបានសម្រេចផ្ទេរភារកិច្ច ១- វេជ្ជបណ្ឌិត កឹម សំណាង ពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់មុខតំណែងប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ជំនួសដោយវេជ្ជបណ្ឌិត លី មករា និងបញ្ចប់ភារកិច្ចលោក ង៉ុច សេងធួន ពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក និងលោកស្រី ហ៊ឹម សានិត ត្រូវបានប្រកាស ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត ៕ អត្ថបទ៖ វ៉ាន់

អត្ថបទដែលទាក់ទង

​លិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
2026/06/12 07:35:58 pm        1
សម្តេច ម៉ែន សំអន អញ្ជើញបើកពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ
2026/06/12 07:00:50 pm        1
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយសំណូមពរពលរដ្ឋក្នុងមូលដ្ឋាន
2026/06/12 06:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បុព្វជនអ៊ីរ៉ង់៖ អាមេរិក និងអ៊ីស្រាអែលយល់តែភាសាកម្លាំង មិនមែនការចរចានោះទេ

2026/06/12 09:54:32 pm
​អ្នកជំនាញ៖ ផែនទីបង្ហាញផ្លូវបទឈប់បាញ់ហ្កាហ្សា រង​ការ​​គំរាមកំហែង ខណៈអ៊ីស្រាអែលពង្រីកការគ្រប់គ្រង
2026/06/12 08:25:39 pm
​ការផ្ទុះឡើងនៃជំងឺ Ebola រាលដាលដល់ជំរំភៀសខ្លួនមានមនុស្សកកកុញ នៅប្រទេសកុងហ្គោ
2026/06/12 08:14:14 pm
​នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបប្រធានាធិបតិកូរ៉េខាងត្បូងនៅទីក្រុងរ៉ូម
2026/06/12 08:07:09 pm
​អ្នកនយោបាយ៖ ​ហេសបូឡាជឿជាក់ថា កិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់ នឹងរួមបញ្ចូល​លីបង់
2026/06/12 07:55:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/12 07:03:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am