អភិបាលខណ្ឌ៧មករា អំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ ប្រើប្រាស់ប័ណ្ណ បសស ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ

2024/11/29 11:59:31 pm        109

ភ្នំពេញ ៖ មន្ត្រីរាជការនៅមូលដ្ឋានខណ្ឌ៧មករាថ្នាក់សង្កាត់ ប្រធានភូមិ អនុភូមិនិងសមាជិកភូមិបានទទួលបានប័ណ្ឌ បសស ដើម្បីសម្រាប់ពិនិត្យសុខភាពព្យាបាលជំងឺដោយផ្ទាល់ខ្លួន។

​នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ចំនួន២៦០ប័ណ្ណ នៅសាលប្រជុំវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពី លោកលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិផងដែរ ។

ក្នុងឪកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌទាំងអស់ ដែលទទួលបានប័ណ្ណមូលនិធិសមធ៌មនាពេលកន្លងមក ពិសេស ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធាន និងសមាជិកភូមិ ដែលទើបទទួលបានប័ណ្ណ ត្រូវប្រើប្រាស់ប័ណ្ណ សមធ៌មនេះ មកពិនិត្យសុខភាពគ្រប់ពេលវេលា ក្នុងការមកទទួលសេវាពិនិត្យ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា ។ 

លោក ថេង សុថុល បានលើកឡើងទៀតថា ចាប់ពីពេលនេះទៅ សូមបងប្អូនកុំគិត និងបញ្ឈប់ការព្រួយបារម្ភ ពីការគ្មានប្រាក់សំរាប់ជាសារគុណជូនទៅគ្រូពេទ្យ នៅពេលដែលយើងទៅពិនិត្យ និងព្យាបាលជំងឺ និងត្រូវបញ្ឍប់ពីទម្លាប់ជូនសោហ៊ុយជាសារគុណដល់គ្រូពេទ្យ ក្នុងគ្រាដែលយើងកំពុងខ្វះខាត ក្រលំបាកផងនោះ ពីព្រោះបញ្ហានេះ នៅពេលដែលបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺនៅកន្លែងណាមួយ គឺមានមន្រ្តី ដែលទទួលការងារនេះ អង្គុយចាំគិតលុយ ឲ្យពេទ្យជំនួសយើងរួចហើយ ។ 

លោក ថេង សុថុល បានលើកឡើងថា អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ការចែកបណ្ណ ប.ស.ស នាពេលនេះ គឺសបញ្ជាក់ពីការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខុមាលភាពបងប្អូន។ គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋទាំងអស់ មានសិទ្ឋិទទួលបានការគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ពិសេសផ្តល់អត្ថប្រយោជន៍ជា ប្រាក់ឧបត្ថម្ភបន្ថែម ពេលសម្រាលកូន ជូនដល់កម្មករ និយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ឋ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm