ប្រជាពលរដ្ឋដែលបានរត់ភៀសខ្លួនចេញពីជម្លោះនៅប្រទេសលីបង់ទៅកាន់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានគេមើលឃើញរង់ចាំនៅច្រកព្រំដែន ស្ថិតក្នុងភូមិ Jdaydet Yabous ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសលីបង់វិញ នៅថ្ងៃទី ២នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
រថយន្តចតនៅជិតអគារចាកចេញនៅខាងស៊ីរីជាប់ព្រំដែនលីបង់ជាមួយពលរដ្ឋកាន់របស់របររបស់ពួកគេ ពេលដែលពួកគេវិលត្រឡប់ទៅកាន់ប្រទេសលីបង់វិញ ។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ ក្រោមកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង ដែលមានគោលដៅអនុញ្ញាតឲ្យពលរដ្ឋនៅភាគីប្រទេសទាំង ២ ចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតាមតំបន់ព្រំដែន ក្រោយសង្រ្គាមអស់រយៈពេល ១៤ខែ ។
យោងតាមការអះអាងរបស់មូលនិធិពលរដ្ឋអង្គការសហប្រជាជាតិ(UNFPA) បានឲ្យដឹងថា មនុស្សប្រមាណ ៤៧៣.០០០នាក់ បានឆ្លងកាត់ព្រំដែនចេញពីលីបង់ ចូលទៅកាន់ប្រទេសស៊ីរី ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
នៅក្នុងចំណោមច្រកឆ្លងកាត់ព្រំដែនចំនួន ៦ រវាងលីបង់ និងស៊ីរី មានតែច្រកព្រំដែន ២កន្លែងប៉ុណ្ណោះ នៅដំណើរការ ក្រោយការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានបង្ខំឲ្យច្រកព្រំដែនផ្សេងទៀត បិទចោល ។ ប្រទេសទាំង ២ មានព្រំដែនរួមគ្នាប្រវែង ៣៧៥គ.ម ៕


