ជនប៉ាឡេស្ទីន បានកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ និងមានទុក្ខក្រៀមក្រំជាពន់ពេកនៅតាមផ្លូវក្នុងទីក្រុង Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាខណៈពួកគេបានទទួលយកសាកសពនៅថ្ងៃសុក្រនេះបន្ទាប់ពីប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់នោះ ។
លោក Abu Khaled Shraim ដែលបានបាត់បង់ភរិយានិងសមាជិកគ្រួសាររបស់លោកនៅក្នុងប្រតិបត្តិការចុងក្រោយនេះបានយំសោកបោកខ្លួនលើសាកសពភរិយារបស់លោក ពេលដែលលោកនិយាយលាគ្នាជាលើកចុងក្រោយជាមួយភរិយាបស់លោក។ លោកនិយាយថា លាហើយប្រពន្ធសម្លាញ់ លើកលែងទោសឲ្យប្តីសម្លាញ់ផង ។
រថក្រោះអ៊ីស្រាអែល បានដកថយចេញពីតំបន់ភាគពាយ័ព្យជំរំ Nuseirat ជាកន្លែងដែលគ្រូពេទ្យបឋម និយាយថា ពួកគេបានរកឃើញសាកសពមនុស្ស ១៩នាក់ ។
ប្រតិបត្តិការសឹកនេះដែរ បានកើតមានរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីស្រាអែលនិងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបទឈប់បាញ់នៅប្រទេសលីបង់បញ្ឈប់សង្រ្គាមអស់រយៈពេលជាង ១ឆ្នាំរបស់ពួកគេ ហើយនិងធ្វើឲ្យមានក្តីសង្ឃឹម ក្នុងចំណោមជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាសម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយក្រុមហាម៉ាស់ដែលគ្រប់គ្រងដែនដីបិទច្រកមួយនេះ។
យុទ្ធនាការយោធាអ៊ស្រាអែលដែលមានគោលដៅកម្ចាត់ឲ្យទាល់តែអស់ក្រុមជីវពលហាម៉ាស់
ក្រោយការវាយឆ្មក់សម្លាប់មនុស្សក្រុមមួយនេះលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានបន្សល់ទុកកាកសំណល់និងការឈឺចាប់ពុំអាចបំភ្លេចបាន សម្រាប់តំបន់បិទច្រកមួយនេះដែលមានពលរដ្ឋរស់នៅ២,៣លាននាក់ ៕