វិមានក្រឹមឡាំង និយាយនៅថ្ងៃសុក្រនេះថា ខ្លួនចង់ឲ្យរដ្ឋាភិបាលស៊ីរីស្តាសណ្តាប់ធ្លាប់ធម្មនុញ្ញនៅខេត្ត Aleppo ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្រោយការបំពានរបស់ក្រុមបះបោរដណ្តើមយកដែនដីនៅទីនោះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA រាយការណ៍ថា ជនស៊ីវិល ៤នាក់ រួមទាំងនិស្សិត ២នាក់ផងដែរ ត្រូវបានសម្លាប់ នៅថ្ងៃសុក្រនេះ នៅទីក្រុង Aleppo ក្នុងហេតុការណ៍បាញ់ផ្លោងរបស់ពួកបះបោរលើអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ។
កាលពីថ្ងៃពុធកន្លងទៅ ក្រុមឧទ្ទាមដឹកនាំដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Hayat Tahrir al-Sham បានបើកការវាយលុកចូលទៅក្នុងទីក្រុង និងភូមិដ្ឋានរាប់សិបកន្លែងនៅខេត្តភាគពាយ័ព្យ Aleppo ដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ទីក្រុងម៉ូស្គូ ចាត់ទុកការវាយប្រហារនេះ បំពានលើអធិបតេយ្យភាពស៊ីរី ហើយពួកគេចង់ឲ្យក្រុមអាជ្ញាធរ ចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីគ្រប់គ្រងស្ថានការណ៍មួយនេះ ។
លោកថា លោកគ្មានអ្វីត្រូវនិយាយពីឥទ្ធិពលមួយនេះឡើយ ។ និយាយពីស្ថានភាពជុំវិញខេត្ត Aleppo ជាការពិតណាស់ថា នេះគឺជាការប៉ុនប៉ងបំពានអធិបតេយ្យភាពរបស់ស៊ីរីនៅក្នុងតំបន់ ៕
