មន្ត្រីអង្គការសហប្រជាជាតិ៖ ក្រុមឧទ្ទាមស៊ីរី ចូលដល់បេះដូងនៃទីក្រុងអាឡិបប៉ូ យ៉ាងភ្ញាក់ផ្អើល

2024/11/30 04:22:52 pm        162

ប្រភពព័ត៌មានយោធាចំនួនបី បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរប្រទេសស៊ីរី បានបិទអាកាសយានដ្ឋានទីក្រុងអាឡិបប៉ូ ព្រមទាំងផ្លូវទាំងអស់ដែលចូលទៅកាន់ទីក្រុង នៅថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកានេះ ខណៈក្រុមឧទ្ទាមប្រឆាំងប្រធានាធិបតី លោក Bashar al-Assad បាននិយាយថា ក្រុមឧទ្ទាមបានចូលទៅដល់បេះដូងនៃទីក្រុងអាឡិបប៉ូ។

ក្រុមអ្នកប្រយទ្ធប្រឆាំង ដឹកនាំដោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham បានវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល នៅទូទាំងទីក្រុងគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងសប្តាហ៍នេះ ហើយបានចូលទៅដល់ទីក្រុងអាឡិបប៉ូ បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុងភាគខាងជើងប្រទេសស៊ីរី។

ប្រភពព័ត៌មានយោធាចំនួនពីរ បាននិយាយថា ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Assad បានសន្យាថានឹងផ្តល់ជំនួយយោធាបន្ថែមដល់ក្រុងដាម៉ាស(Damascus) ដើម្បីរារាំងក្រុមឧទ្ទាម ហើយជំនួយថ្មីនឹងចាប់ផ្តើមទៅដល់ក្នុងរយៈពេល៧១ម៉ោងខាងមុខនេះ។ 

កងទ័ពស៊ីរី ត្រូវបានគេប្រាប់ឱ្យធ្វើតាមបទបញ្ជា «ដកទ័ពដោយសុវត្ថិភាព» ពី តំបន់សំខាន់ៗនៃទីក្រុងដែលក្រុមឧទ្ទាមបានចូលទៅដល់។

ការប្រយុទ្ធគ្នាខ្លាំង នៅភាគពាយព្យប្រទេសស៊ីរីក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម បានសម្លាប់ជនស៊ីវិល២៧នាក់ រួមទាំងកុមារ។ មន្ត្រីអង្គការសហប្រជាជាតិ បានចាត់ទុកអំពើហិង្សា ដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី ថា «គួរឱ្យព្រួយបារម្ភខ្លាំង»។

ក្រុមឧទ្ទាម បានបើកការវាយលុកចូលទៅក្នុងទីប្រជុំជននិងភូមិរាប់សិប ក្នុងទីក្រុងអាឡិបប៉ូ ភាគពាយ័ព្យដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ។


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm