នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កងទ័ពជើងទឹក ក្នុងដំណាក់កាលនេះ កំពុងឈរជើងនៅ បុរីពិភពថ្មីកួរស្រូវ ដើម្បីត្រៀមសង្រ្គោះជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព។ ជាការត្រៀមបឋមនាពេលនេះ មានកងកម្លាំងចំនួន១៥០នាក់ អូប័រចំនួន ៣០គ្រឿង, រថយន្តដឹកជញ្ជូនចំនួន ១២គ្រឿង និងមានរថយន្តពេទ្យ និងរថយន្តដឹកស្បៀងផងដែរ។ ក្នុងករណីស្ថានភាពទឹកហក់ឡើងកាន់តែខ្លាំង កងទ័ពជើងទឹកនឹងបញ្ជូនកម្លាំងបន្ថែម តាមស្ថានភាពជាក់ស្ដែង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋអោយទាន់ពេលវេលា។
វេលា។ 









