កម្ពុជានឹងអាចទទួលបានក្រុមហ៊ុនធំៗចំនួន៤បន្ថែម លើគម្រោងវិនិយោគវិស័យផ្សេងៗគ្នា

2024/11/30 04:28:50 pm        163

ភ្នំពេញ ÷ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ក្រុមហ៊ុន ដែលគ្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ធ្វើការ សិក្សាបន្ថែម ពីទំហំទីផ្សារ ក៏ដូចជាតម្រូវការនៅកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic, ផលិត Semi-conductor និងការអភិវឌ្ឍអចលនទ្រព្យ លើគម្រោងវិនិយោគនៅកម្ពុជា។

 បន្ទាប់ពីកិច្ចប្រជុំ ធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូក្រុមហ៊ុន Hong Leong Manufacturing Group នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានជំរុញឱ្យតំណាងក្រុមហ៊ុន ជួបពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា។ ជុំវិញបញ្ហានេះ, ឧកញ៉ា Tan Khee Meng បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបានគិតគូរវិនិយោគនៅកម្ពុជា មាន ចំនួន៤រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។

 ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតម៉ូតូ, ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែម ពីទំហំទីផ្សារ ក៏ដូចជា តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍ គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគ ក្នុងតំបន់ សេដ្ឋកិច្ចពិសេសណាមួយ ឬវិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។

 ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយទទួលបាន គម្រោងវិនិយោគ ដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ជាច្រើនដូចជា៖ គម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន។ បន្ថែមលើនេះ កន្សោម ឧស្សាហកម្ម ក៏ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួនរួមមាន៖ ការផលិតអំពូលលម្អ អគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយានជាដើម។

ទាក់ទងបញ្ហានេះដែរ, ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មឈើដាំ, ការកែ ច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀត ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងជំរុញលើកកម្ពស់ ការវិនិយោគកែច្នៃ ក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm