ឯកឧត្ដម ឃួង ស្រេង ជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន

2024/11/30 06:28:45 pm        77

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាព និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។

ការជំរុញរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សខណ្ឌព្រែកព្នៅ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា មន្ត្រីបក្សទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះ មន្ត្រីបក្សក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យបានខ្លាំងក្លា និងវាយបកឲ្យបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីឲ្យសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។

មិនមែនគណបក្សប្រជាជនកម្ពុជាឈ្នះនៃការបោះឆ្នោតភ្លូកទឹកភ្លូកដីហើយ លែងដៃចោលនោះទេ។ ត្រូវក្តាប់ឲ្យបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋឲ្យបាន ហើយជម្រាបគាត់ឲ្យបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនគាត់ ពិសេសចលនាពលរដ្ឋឲ្យបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។

 ឯកឧត្ដម ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជាត្រូវទទួលបានជ័យជំនៈរហូត ដើម្បីឲ្យប្រទេសកម្ពុជារក្សាបានសន្តិភាព ដែលជាឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕

អត្ថបទ ៖ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm