នគរបាលដែលកំពុងដាក់ពង្រាយកាណុងបាញ់ទឹក ឧស្ម័នបង្ហៀរទឹកភ្នែក និងស្ព្រាយបាញ់ម្សៅម្រេច បានប្រឈមមុខជាមួយក្រុមបាតុករគាំទ្រសហភាពពអឺរ៉ុបរាប់ពាន់នាក់ ដែលកំពុងដំឡើងរនាំងការពារនៅកណ្តាលទីក្រុង Tbilisi នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកានេះ បន្ទាប់ពីគណបក្សកាន់អំណាចរបស់ប្រទេសហ្ស៊កហ្ស៊ី បាននិយាយថា ខ្លួនកំពុងផ្អាកកិច្ចចរចាស្តីពីការចូលជាសមាជិកភាពសហភាពអឺរ៉ុប រហូតដល់ឆ្នាំ២០២៨ ។
ដំណើរការចូលជាសមាជិកភាពសហភាពអឺរ៉ុប គឺមានប្រជាប្រិយភាពលើសលប់នៅក្នុងប្រទេសហ្ស៊កហ្ស៊ី ដោយយោងទៅតាមការស្ទង់មតិ ហើយចំណាត់ការនេះបានមើលឃើញមនុស្សរាប់ពាន់នាក់នៅខាងក្រៅអគារសភាក្នុងទីក្រុង Tbilisi កាលពីថ្ងៃព្រហស្បតិ៍ មុនពេលពួកគេត្រូវបានបំបែកដោយនគរបាលបង្ក្រាបកុបកម្ម ដោយប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក។ ការផ្អាកការចរចាការស្នើសុំ បានធ្វើឲ្យមានកំហឹងយ៉ាងទូលំទូលាយនៅក្នុងប្រទេសហ្ស៊កហ្ស៊ី ។
ក្រុមបាតុករ ដែលកាន់ទង់ជាតិប្រទេសហ្ស៊កហ្ស៊ី និងសហភាពអឺរ៉ុប បានធ្វើដំណើរឆ្ពោះទៅកាន់អគារសភាសាងសង់ក្នុងសម័យសូវៀត ហើយបានគប់កាំជ្រួចដាក់ទៅលើលើមន្ត្រីនគរបាល។