ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំ មន្ត្រីបច្ចេកទេសទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

2024/11/30 08:25:13 pm        128

(បន្ទាយមានជ័យ ) ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

  ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), តំណាងអង្គការទស្សនពិភពលោក, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅតាមទីតាំងមួយចំនួន រួមមាន៖ បង្គន់អនាម័យបរិយាបន្ន ១ខ្នង មាន ៣បន្ទប់ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង, ពិនិត្យស្ថានភាពដាំបន្លែរបស់ក្រុមកសិករ ២កន្លែង ក្នុងភូមិល្វា និងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ មានក្រុមកសិករចំនួន ៤ក្រុម សមាជិកសរុប ៦៦នាក់ ព្រមទាំងបានពិនិត្យទីកន្លែងលក់បន្លែសហគមន៍ ១កន្លែង ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ដែលមានសមាជិកលក់បន្លែសរុប ១៥៣នាក់ ។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេត នា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះ គឺដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពជីវភាព រស់ នៅ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និងការបង្កើនប្រាក់ចំណូលតាមគ្រួសារ ជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និងមាន ប្រសិទ្ធភាព។

 សូមបញ្ជាក់ជូនផងដែរថា ទីតាំងដែលពិនិត្យស្ថានភាពនាឱកាសនោះ គឺស្ថិតនៅក្នុងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ”ឬ“គម្រោងភូមិសន្តិភាព” ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងនេះអនុវត្តរយៈ ពេល ០៥ឆ្នាំ (២០២២-២០២៦) ដែលមានខេត្តគោលដៅចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានភូមិគោលដៅសរុបចំនួន ៣០ភូមិ។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានជ្រើសរើសភូមិចំនួន ១២ភូមិ រួម មាន៖ ភូមិពន្លៃថ្មី ភូមិចែង និងភូមិប្រិយ៍ ឃុំទ្រាស, ភូមិតេជោភ្នំឆ័ត្រ ភូមិខ្វាវលិច និងភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក, ភូមិភ្នំរូង ភូមិចំបក់ ភូមិសង្កែ ឃុំបឹងបេង, ភូមិវាលហាត់ ភូមិថ្មី និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ទីតាំងទាំងនេះ កាលពីអតីតកាលជាដែលធ្លាប់ទទួលការញាំញីដោយសង្គ្រាមរាំរ៉ៃ និងការគំរាមកំហែងដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែបច្ចុប្បន្នត្រូវបានយកចិត្តទុក ដាក់ឱ្យមានការអភិវឌ្ឍធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរ សប្បាយ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាពេលបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm