ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា កើនដល់ ៤៤.៣៦៣នាក់

2024/11/30 09:29:23 pm        48

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាន នៅតំបន់ហ្កា ហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៤៤.៣៦៣ នាក់។ 

ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ៣៣នាក់ និងរបួស ១៣៧នាក់ទៀត ដែលនាំឲ្យចំនួនអ្នករបួសសរុប កើនឡើងដល់ ១០៥.0៧០ នាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

នាយកដ្ឋានការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា តំបន់ Beit Lahia ភាគខាងជើងហ្កាហ្សាស្ទ្រីប ត្រូវបានវាយប្រហារពីរលើក ដោយកងទ័ពអ៊ីស្រាអែល នៅថ្ងៃនោះ ដោយបានបណ្តាលឲ្យមនុស្សសរុបចំនួន ៧៥នាក់ ស្លាប់ នៅក្នុងតំបន់នេះ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា គ្រួសារជាច្រើនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ព   អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដោយមនុស្សជាច្រើន នៅតែកប់នៅក្រោមគំនរបាក់បែក ប៉ុន្តែអង្គភាពការពារជនស៊ីវិល គឺខ្វះខាតយ៉ាងខ្លាំងនូវបុគ្គលិក និងឧបករណ៍ដែលត្រូវការ ដើម្បីកាយយក កម្ទេចថ្មចេញ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ កន្លែងជាច្រើននៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានវាយប្រហារដោយកងទ័ពអ៊ីស្រាអែល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។ ក្នុងចំណោមនោះ ការវាយប្រហារលើជំរំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលហ្កា ហ្សា បានសម្លាប់មនុស្ស ១៩នាក់។ ស្ថាប័នវេជ្ជសាស្ត្រ បានអះអាងថា រថក្រោះអ៊ីស្រាអែលមួយចំនួន នៅតែស្ថិតនៅភាគខាងលិចនៃជំរំនេះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm