ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យនិងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន

2024/11/30 10:03:50 pm        318

ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប់ក្នុងអាណត្តិថ្មីនេះ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។ 

​លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦ នៅម្សិលមិញនេះ លោកបានថ្លែងនូវអំណរអរគុណ ចំពោះសមាជិកទាំងអស់ ដែលមាន សេចក្តីទុក និងបោះឆ្នោតជូនដល់លោក ជាប់ជាប្រធានសមាគមនៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តបេសកម្មដឹកនាំ គ្រប់គ្រង ជំរុញលើក កម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅក្នុងជំហ៊ានបន្ត។

សម្រាប់អាណត្តិថ្មីនេះ, លោកបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួចការងារដែលនៅសេសសល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងវិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និងវិជ្ជជីវៈ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមាគម ក៏ដូចជាអាជ្ញាធរដែល ពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញផ្តល់សេវាកម្មមានទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញការអនុវត្តប្រកបដោយស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម។

ទាក់ទិនវិស័យអចលនទ្រព្យ, លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺវាដើរទន្ទឹមនិងសេដ្ឋកិច្ចរបស់ប្រជាជន, សេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកផងដែរ បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិច តួចនៅឡើយ បើធៀបនិងឆ្នាំមុន, ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំណែកការរំពឹងមានសម្ទុះ ងើបឡើងខ្លាំងនៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ។ លោក បន្តថា តាមរយៈដែលយើងសង្កេត ឃើញ, ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន គឺមានការងើបឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មានសកម្មភាពទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោលគឺយើងត្រូវការសម្រួចកិច្ចមួយចំនួនឱ្យចំ គោលដៅ ដើម្បីភាពរីកលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

សូមញ្ជាក់ថា៖ ជុំវិញវិស័យសំណង់ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្នុងរយៈពេល ៦ខែ ដើម អាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។ ទោះបី ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ក៏វិស័យ សំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើន ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm