លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី (ផ្នែកមួយនៃក្រសួងការពារជាតិរុស្ស៊ី) បាននិយាយថា៖«កងកម្លាំងអាកាសរបស់រុស្ស៊ី បានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងតិច ២០០នាក់ពីអង្គការភេរវកម្ម Jabhat al-Nusra (ដែលត្រូវបានចាត់ទុកថាខុសច្បាស់ នៅក្នុងប្រទេសរុស្ស៊ី) និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលបានបើកការវាយលុក នៅក្នុង ខេត្ត អាឡិបប៉ូ (Aleppo) និង អ៊ីដលីប(Idlib) នៃប្រទេសស៊ីរី។
លោកបាននិយាយថា៖«មជ្ឈមណ្ឌលផ្សះផ្សារបស់រុស្ស៊ី បញ្ជាក់ថា ស្ថានការណ៍ក្នុងប្រទេសស៊ីរី បន្តកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារដោយក្រុមភេរវកម្ម Jabhat al-Nusra និងអង្គភាពប្រដាប់អាវុធប្រឆាំងក្រុមសកម្មប្រយុទ្ធផ្សេងទៀតលើទីតាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅក្នុងខេត្តឡិបប៉ូ និង អ៊ីដលីប។
យោងតាមលោក Ignasyuk បានឲ្យដឹងថា កងកម្លាំងអាកាសរបស់រុស្ស៊ី កំពុងគាំទ្រដល់កងទ័ពរដ្ឋាភិបាលស៊ីរី និងធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងរបស់ក្រុមប្រដាប់អាវុធខុសច្បាប់ អាវុធរបស់ពួកគេ មជ្ឈមណ្ឌលត្រួតពិនិត្យ និងឃ្លាំងអាវុធ។ លោកបាននិយាយថា «កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធ ២០០នាក់ ត្រូវបានសម្លាប់» ដោយបន្ថែមថា ប្រតិបត្តិការប្រឆាំងក្រុមជ្រុលនិយម នៅតែបន្ត។

