ប្រធានគណៈទន្តពេទ្យកម្ពុជា អំពាវនាវអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវជៀសផុតពីការអនុវត្តច្បាប់

2024/12/01 04:14:48 am        174

ភ្នំពេញ ៖ ប្រធានគណៈទន្តពេទ្យកម្ពុជា បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ ត្រូវរួសរាន់ចុះបញ្ជីការស្នើរអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិ​សម្បទា គ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ បន្ថែមពីនេះ ទន្តពេទ្យត្រូវសរសេរវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកជំងឺ សាច់ញាតិ និងអ្នកជិតខាង យល់បានពិតប្រាកដ និងអាចអនុវត្តបានត្រឹមត្រូវ។

លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណះទន្តពេទ្យកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសបើកសន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារទន្តសាស្ត្រលើកទី១ ក្រោមប្រធានបទស្តីពី “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវះទន្តសាស្រ្ត” នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានលោកប្រធានគណៈទន្តពេទ្យរាជធានីខេត្តទាំង២៥ ព្រមទាំងលោក លោកស្រីសាស្ត្រាចារ្យ​ ទន្តបណ្ឌិតវាគ្មិនជាតិ និងអន្តរជាតិចូលរួមជាច្រើនរយនាក់ ។

លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ថ្លែងថា គណៈទន្តពេទ្យកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ វិជ្ជាជីវៈបន្តដែលរៀបចំដោយក្រុមប្រឹក្សាគណះរាជធានី-ខេត្ត សមាគមវិជ្ជាជីវះទន្តសាស្ត្រ គ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្តនានា សំដៅជំរុញឱ្យមានការចូលរួមពីសំណាក់ទន្តពេទ្យទាំងអស់ក្នុងការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍នូវសមត្ថភាពចំណេះជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងបង្កើននូវចំណេះដឹងជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាសាកលលោក ព្រមទាំងលើកកម្ពស់ដល់ការផ្តល់សេវាពិនិត្យព្យា បាល ថែទាំងសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។

លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានថ្លែងដែរថា ការជួប ជុំគ្នានេះ គឺជាការឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មផុសផុលក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ សន្និសីទទន្តសាស្ត្រនេះប្រារព្ធឡើងក្រោមប្រធានបទ “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ” ដែលជាប្រធានបទមួយ ឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការ ប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ លោកបន្តថា កន្លងមកគណៈកម្មការរៀបចំសន្និសីទត្រូវបានបង្កើតឡើង ហើយបានអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ជាច្រើនរូបក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹង ចំណេះជំនាញបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យរបស់យើង។ អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិកដែលអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាលថែទាំងសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ។ 

លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា បានបញ្ជាក់ថា អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំបំពេញ បេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា។ ដោយមានកម្មវិធីសិក្សា ហ្មត់ចត់ ក្របខ័ណ្ឌបទបញ្ញតិរឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ទន្តពេទ្យក្នុងការព្យាបាលថែទាំ ផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈ វិស័យទន្តសាស្ត្ររបស់យើងមានការរីកចំរើនគួរជាទីមោទន ដែលអាចធានាបានថា ប្រជាជនកម្ពុជាទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព៕ 

អត្ថបទ ៖ រដ្ឋា




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm