ភាពយន្តខ្លី «ទៅអត់» ជាប់ជ័យលាភីលេខ០១ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤

2024/12/01 07:50:05 am        230

ភ្នំពេញ ÷ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ បានត្រួតពិនិត្យ សុភវិនិច្ឆ័យ ទៅតាមសមត្ថភាពរៀងៗខ្លួន ហើយនៅទីបំផុត បានរកឃើញម្ចាស់ជ័យលាភីលេខ១ គឺបានទៅលើខ្សែភាពយន្ត មានចំណងជើងថា «ទៅអត់», ជ័យលាភីលេខ២ ភាពយន្ត «នាគមាស» និងជ័យលាភីលេខ៣ ភាពយន្ត «ផ្ការីកនាពេលនារាត្រី» ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងរយៈពេល០៦ថ្ងៃនៃការរៀបចំមហោស្រព ក្រុមការងារលេខាធិការដ្ឋាន ក្រោមកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងប្អូនៗក្រុមយុវជនស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីរួមចំណែកញុំាងឲ្យបរិយាកាសនៃមហោស្រពភាពយន្តនាឆ្នាំនេះកាន់តែមានសារសំខាន់ក្នុងការផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗជូនផលិតករភាពយន្តវ័យក្មេង ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តវិស័យភាពយន្តទាំងអស់។

លោក ក៏បានធ្វើរបាយការណ៍សង្ខេបស្តីពីដំណើរការនៃការរៀបចំមហោស្រពជាតិភាពយន្តកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ដូចតទៅ៖ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានវិជ្ជាជីវៈភាពយន្តរយៈពេលខ្លី(CambodiaFilmLab) រយៈពេល០៣ខែ ដោយចាប់ផ្តើម ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើជំនាញមូលដ្ឋាននៃការសរសេរអត្ថបទនិពន្ធភាពយន្ត, ជំនាញដឹកនាំរឿង, ជំនាញថតភាពយន្ត, កាត់តដំឡើងរូបភាព, ផ្គុំសំឡេង ព្រមទាំងជំនាញសំខាន់ៗមួយចំនួនទៀត ដោយបានផ្តល់ឱកាសដល់សិក្ខាកាមចំនួន៤២រូប បានអនុវត្តការផលិតស្នាដៃភាពយន្តខ្លីចំនួន០៣ចំណងជើង សម្រាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពនាឆ្នាំនេះផងដែរ។ បានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៤៦ស្នាដៃ ដែលក្នុងនោះ ស្នាដៃ ភាពយន្តខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ៣៤ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លី សម្រាប់ ប្រកួតប្រជែងមានចំនួន១២ស្នាដៃ។ ជាមួយនេះ មានស្នាដៃភាពយន្តឯកសារខ្លីចំនួន២២ស្នាដៃ បានចូលរួមចាក់បញ្ចាំងផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្ត ក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ដូច្នេះហើយ សូមប្អូនៗផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម ព្រមទាំងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព បង្កើនការយល់ដឹងអំពីក្បួនខ្នាត វប្បធម៌ និងប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ដើម្បីបង្កើតស្នាដៃមួយបង្កប់នូវគំនិតទស្សនៈល្អៗ ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។ សូមប្អូនៗដែលជាផលិតករភាពយន្តទាំងអស់ចងចាំថា រឿងរ៉ាវដែលប្អូនៗបានបង្ហាញ សំឡេងដែលប្អូនៗបានបន្លឺឡើងតាមរយៈស្នាដៃភាពយន្ត គឺជាការបន្ថែមទំព័រថ្មីមួយទៅក្នុងសៀភៅប្រវត្តិសាស្រ្ត សម្រាប់វិស័យភាពយន្ត នាថ្ងៃអនាគត៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm