ក្រុមការងារចុះជួយស្រុកបាកានរៀបចំព្រឹត្តិការណ៍កីឡាមហាជនអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា

2024/12/01 05:06:50 pm        638

ពោធិ៍សាត់៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ។

ព្រឹត្តិការណ៍កីឡាមហាជននេះ មានការប្រកួតលើវិញ្ញាសារបាល់ទាត់ និងបាលទះ ដោយមានកីឡាករចំនួន៣៧ក្រុមចូលរួមប្រកួតដណ្តើមពានរង្វាន់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាមហាជននេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំការព្រឹត្តិការណ៍កីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា គឺជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិ ក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុល ពត ជាពិសេសដើម្បីបន្តផ្សព្វផ្សាយដល់ យុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ របបវាលពិឃាតនេះ បានយល់ដឹងកាន់តែច្បាស់ នូវអនុស្សាវរីយ៍ដ៏ជូរចត់ ដែលប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាន នូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាននេះមានគោលបំណង បង្កភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ ពិសេសយុវជន និងបង្ហាញពីមិត្តភាព សាមគ្គីភាព ភាតរភាព សុខភាព ចាក់ឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” “ កីឡានាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព និងភាតរភាព” ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបជូនដែរថា នេះជាលើកទីពីរហើយ ដែលក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ដោយក្នុងឆ្នាំនេះ មានក្រុមកីឡាចូលរួមប្រកួតសរុបចំនួន៣៧ក្រុម មានកីឡាករសរុបចំនួន៧៥២នាក់ (ស្រី២១២នាក់) ដែលមកពីបណ្តាឃុំទាំង៩ និង៤អង្គភាពក្នុងស្រុកបាកាន ក្នុងនោះវិញ្ញាសាបាល់ទាត់មានចំនួន ២៣ក្រុម ដោយបាល់ទាត់មហាជនបុរស១៥ក្រុម បាល់ទាត់មហាជននារី០៦ក្រុម និងមានបាល់ទាត់គូកិត្តិយស០២ក្រុម សម្រាប់វិញ្ញាសាបាល់ទះមាន១៤ក្រុម ក្នុងនោះបាល់ទះបុរស១១ក្រុម និងបាល់ទះនារី០៣ក្រុម ៕ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm