សម្ដេចធិបីតី ហ៊ុន ម៉ាណែត៖ អត្តពលិកជាតិ-អន្ដរជាតិ ចូលរួមរត់ម៉ារ៉ាតុងអង្គរ ជាសក្ខីភាពយ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា

2024/12/01 06:05:14 pm        357

សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ការចូលរួមរត់របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅតំបន់អង្គរ ខេត្តសៀមរាប សបញ្ជាក់យ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ។

ការថ្លែងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ស្របពេលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនិងបញ្ជាចេញដំណើរ ហើយសម្ដេចក៏បានចូលរួមរត់ដោយផ្ទាល់លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏សូមថ្លែងអំណរគុណចំពោះអត្តពលិជាតិ និងអន្ដរជាតិ ដែលបានចូលរួមរត់ប្រណាំងនាពេលនេះ ដើម្បីគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ និងគាំទ្រដល់អំពើសប្បុរសធម៌ ពិសេសការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន ។ ជាមួយគ្នា សម្ដេចក៏បានកោតសរសើរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានយ៉ាងទៀងទាត់ ហើយកាន់តែមានប្រជាប្រិយភាពឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

សម្ដេចមហាបវរធិបតី មានប្រសាសន៍បន្ថែមថា ទឹកដីអង្គរដ៏ពិសិទ្ធ ដែលជាបេតិកភណ្ឌ នៃ​មនុស្សជាតិ និងជារតនសម្បត្ដិដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ ពិតជាមានមោទនភាព​បានទទួលស្វាគមន៍អត្តពលិកជាតិ​ និងអន្ដរជាតិ ​មករត់កម្សាន្ដយ៉ាងសប្បាយជារៀងរាល់ឆ្នាំ ពិសេសឆ្នាំ២០២៤ នេះ ដែលមបានបំបែកកំណត់ត្រាអ្នកចូលរួមរត់ប្រណាំងច្រើនជាងគេ​រហូតដល់ជាង ១,៤០០នាក់ ។ ការចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ មកពីបណ្ដាប្រទេសជាច្រើន គឺជា​សក្ខីភាពជាក់ស្ដែងយ៉ាងច្បាស់ពីសន្ដិភាព ​ស្ថេរភាពនយោបាយនៅកម្ពុជា ។

តាមរយៈនេះ សម្ដេចបានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្ដិភាព គឺជាពាក្យស្លោកដ៏ស័ក្ដិសមបំផុត សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោក នាពេលកន្លងមក និងបច្ចុប្បន្ន ហើយសម្ដេចសង្ឃឹមថា ព្រឹត្តិការណ៍នេះ​ នឹងនាំជូនអត្តពលិកជាតិ ​និងអន្ដរជាតិ នូវស្នាមញញឹម សុវត្ថិភាព ពោពេញ​ដោយអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ។

យោងតាមរបាយការណ៍ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង​នៅ​អង្គរវត្តឆ្នាំនេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ​១៤,៣៧០នាក់ កើនឡើង ៤០% ធៀបនឹង​ឆ្នាំ២០២៣ ក្នុងនោះអត្តពលិកជាតិ ចំនួន ១១,០២៥នាក់ ​និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស​ ដែលប្រទេសចូលរួម ច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្រ្តាលី ជប៉ុន និងអាមេរិក ៕អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm