កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមអាជ្ញាធរស្រីលង្កា បានចេញការព្រមានអាសន្នកម្រិតពណ៌ក្រហម សម្រាប់អាកាសធាតុអាក្រក់ ស្របពេលអ្នកស្រុករងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន បើទោះបីជាវាធ្វើដំណើរទៅឆ្ងាយចេញពីតំបន់ឆ្នេរភាគខាងជើង និងតំបន់ឆ្នេរភាគខាកកើតប្រទេសកោះមួយនេះក៏ដោយ ។
ទោះបីជាយ៉ាងណាក៏ដោយ ទឹកទន្លេបានធ្លាក់ចុះនៅក្រោមកម្រិតទឹកជំនន់ ហើយទឹកជំនន់ដែលបានជន់លិចដីកសិកម្មនៅតាមតំបន់ជាច្រើន បានចាប់ផ្តើមស្រកវិញដែរ ។
ក្រុមអាជ្ញាធរ និយាយថា សំពាធខ្យល់ទាបនៅតំបន់ភាគនិរតីឆកសមុទ្របឹងហ្គាល់ ពុំបានចូលក្នុងប្រទេសនោះទេ ហើយផ្ទុយទៅវិញ វាបានវិវត្តទៅជាព្យុះស៊ីក្លូនបន្ទាប់បន្សំ ដែលធ្វើដំណើរឆ្ពោះទៅរដ្ឋភាគខាងត្បូង Tamil Nadu របស់ប្រទេសឥណ្ឌា ។
កងកម្លាំងសន្តិសុខ រួមទាំងកងទ័ពជើងទឹក កំពុងបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីជួយដល់ពលរដ្ឋរងផលប៉ះពាល់ ហើយទីភ្នាក់ងារក្រៅរដ្ឋាភិបាល បានចាប់ផ្តើមចែកចាយជំនួយ ៕


