បាតុកម្មនៅតែបន្តនៅរដ្ឋធានី Tbilisi របស់ហ្សកហ្ស៊ីកាលពីយប់ថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាដែលបានលុបចោលកិច្ចប្រជុំចូលរួមជាមួយសហភាពអឺរ៉ុប ។
ក្រុមបាតុកបង្កើតរបាំងការពារ និងបាញ់កាំជ្រួចផ្កាភ្ញី នៅក្រៅសភា បាតុករខ្លះទៀតប៉ះទង្គិចជាមួយក្រុមនគរបាលបង្រ្កាបកុបកម្ម ដែលបានឆ្លើយតបវិញជាមួយការបាញ់កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងមនុស្ស និងកម្ទេចរបាំងការពារ ។ បាតុកម្មនេះដែរ ឃើញមានបាតុករម្នាក់ ត្រូវបានឃាត់ខ្លួន ។
អគ្គិភ័យតិចតួចបានកើតមានផងដែរនៅក្នុងអគារសភា អាចបណ្តាលមកពីការបាញ់កាំជ្រួច ។
បាតុកម្មនេះដែរ ត្រូវបានគេចាត់ទុកថាជាបាតុកម្មធំបំផុត ចាប់តាំងពីគណបក្សប្រឆាំងលោកខាងលិច បានឈ្នះឆ្នោតឡើងវិញកាលពីខែមុន នៅក្នុងការបោះឆ្នោតមួយដែលក្រុមប្រឆាំងគាំទ្រសហភាពអឺរ៉ុប និយាយថា ត្រូវបានគេលួចបន្លំសន្លឹកឆ្នោត ៕


