កាលពីថ្ងៃសៅរ៍ម្សិលមិញ ហ្វូងបាតុករ បានដង្ហែក្បួនប្រឆាំងនឹងដឹកនាំតំបន់ Valencia លោក Carlos Mazon និងទាមទារឲ្យលោកលាលែងពីតំណែង សម្រាប់ការដោះស្រាយវិបត្តិទឹកជំនន់ដ៏អាក្រក់ ។
ទឹកជំនន់ស្លាប់មនុស្សដែលបានកើតឡើងកាលពីថ្ងៃទី ២៩ ខែតុលា គឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតនៅប្រទេសអេស្ប៉ាញ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
នេះមិនមែនជាបាតុកម្មលើកដំបូងប្រឆាំងនឹងមេដឹកនាំតំបន់នោះទេ ពេលដែលកាលពីសប្តាហ៍មុន គេមើលឃើញគ្រួសារ និងគ្រូបង្រៀន នាំគ្នាតវ៉ាប្រឆាំងការខូចខាតសាលារៀនដោយសារទឹកជំនន់ ។
លោក Mazon រងការចោទប្រកាន់ថា បានបញ្ជូនការព្រមានទឹកជំនន់ដល់អ្នកស្រុកយឺតខ្លាំងពេក ។ លោកបានទទួលស្គាល់ថា លោកមានកំហុស ប៉ុន្តែលោកបដិសេធន៍មិនព្រមលាលែងពីតំណែងនោះឡើយ ហើយលោកនិយាយថា អង្គភាពទទួលខុសត្រូវវិធានការទឹកជំនន់ គ្រប់គ្រងដោយរដ្ឋាភិបាល ពុំបានបញ្ជូនការព្រមានគ្រប់គ្រាន់នោះទេ ៕


