ជនភៀសខ្លួនលីបង់ បន្តត្រឡប់ទៅផ្ទះសម្បែងដើម្បីកសាងជីវិតឡើងវិញ បន្ទាប់ពីបទឈប់បាញ់

2024/12/01 11:15:02 pm        147

នៅពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល កំពុងតែបន្តក្រោយបានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ ជនភៀសខ្លួនលីបង់រាប់ពាន់នាក់ ដែលពោរពេញដោយភាពរីករាយ និងភាពមិនច្បាស់លាស់ ឥឡូវនេះបន្តសម្រុកត្រឡប់ទៅផ្ទះសម្បែងវិញនៅថ្ងៃអាទិត្យ (០១ ធ្នូ) ពីរដ្ឋធានីបេរូត និងកន្លែងផ្សេងទៀត ដើម្បីចាប់ផ្តើមដំណើរដ៏វែងឆ្ងាយនៃការកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីជម្លោះដ៏បំផ្លិចបំផ្លាញជាច្រើនខែ។

អស់រយៈពេលជាងពីរខែមកហើយ ផ្លូវនានាក្នុងទីក្រុងបេរូត តែងតែពោរពេញដោយសំឡេងគ្រហឹមនៃយន្តហោះចម្បាំង និងការបំផ្ទុះគ្រាប់បែក។ ជើងហោះហើរជាច្រើនដែលបានផ្អាកចាប់តាំងពីខែកញ្ញាមក បានបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍ (៣០ វិច្ឆិកា) ដោយអាកាសយានដ្ឋានបេរូត រំពឹងថានឹងស្ដារឡើងវិញ ៩០% នៃប្រតិបត្តិការហោះហើររបស់ខ្លួននៅដើមខែធ្នូនេះ។

ចាប់ពីពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន ជនជាតិលីបង់ជាច្រើនដែលបានជ្រកកោននៅក្នុងទីក្រុងបេរូត និងកន្លែងផ្សេងៗ បានចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់ចុងភាគខាងត្បូង ដូចជា ស៊ូដុន (Sidon) ថាយរ៉េ (Tyre) និង ជ្រលងបេកាអា (Bekaa Valley) ដោយអ្នកខ្លះថែមទាំងព្យាយាមត្រឡប់ទៅតំបន់ភាគខាងត្បូងនៃទន្លេ លីតានី (Litani) ជាទីដែលកងកម្លាំងអ៊ីស្រាអែល នៅតែរក្សាវត្តមាន។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចាប់តាំងពីជម្លោះរវាងលីបង់ និងអ៊ីស្រាអែល បានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុនមក ការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លាញភូមិចំនួន ៣៧ នៅលីបង់ បង្កការខូចខាតផ្នែកខ្លះ ឬទាំងស្រុងដល់លំនៅឋានជាង ៩៩.០០០ខ្នង និងបានជម្លៀសប្រជាជនជាង ១,២លាននាក់។ ជម្លោះនេះបានធ្វើឱ្យស្ថានការណ៍ដ៏អាក្រក់រួចទៅហើយរបស់លីបង់ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត ដែលធ្វើឱ្យប្រទេសនេះជួបផ្លូវដ៏វែងឆ្ងាយ និងលំបាកក្នុងការស្តារឡើងវិញ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm