រដ្ឋាភិបាលស៊ីរី បាត់បង់ទីក្រុង អាឡេប៉ូ ក្រោយការវាយលុករបស់ក្រុមឧទ្ទាម

2024/12/02 03:35:40 pm        188

ក្រុមឃ្លាំមើលសង្គ្រាមបាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានបាត់បង់ការគ្រប់គ្រងទីក្រុង អាឡេប៉ូ (Aleppo)ដែលជាទីក្រុងទីពីររបស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យទី១ខែធ្នូចុងសប្ដាហ៍នេះ ជាលើកដំបូងចាប់តាំងពីជម្លោះស៊ីវិលរបស់ប្រទេសនេះបានចាប់ផ្តើម បន្ទាប់ពីការវាយលុកយ៉ាងខ្លាំង ដែលប៉ះពាល់ធ្ងន់ធ្ងរដល់លោកប្រធានាធិបតី Bashar al-Assad ។

សម្ព័ន្ធឧទ្ទាមបានបើកការវាយលុកទៅលើកងកម្លាំងរបស់រដ្ឋាភិបាលគាំទ្រដោយអ៊ីរ៉ង់ និងរុស្ស៊ីកាលពីថ្ងៃពុធ សប្ដាហ៍មុន នៅចំថ្ងៃ ដែលបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមាននៅក្នុងប្រទេសលីបង់ជិតខាង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមទ្រង់ទ្រាយធំអស់រយៈពេលពីរខែ។

លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានប្រាប់សារព័ត៌មាន AFP ថា ក្រុមជីហាដ Hayat Tahrir al-Sham (HTS) និងបក្សពួកសម្ព័ន្ធមិត្តឥឡូវនេះ គ្រប់គ្រងទីក្រុង Aleppo លើកលែងតែសង្កាត់នានាដែលគ្រប់គ្រងដោយកងកម្លាំងឃឺដ។

លោកបាននិយាយថាជាលើកដំបូងចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើមជាងមួយទសវត្សរ៍មកនេះ ទីក្រុងអាឡេប៉ូ នៅក្រៅការគ្រប់គ្រងរបស់កងកម្លាំងរបបស៊ីរី។

ក្រុមឃ្លាំមើលសង្រ្គាមខាងលើបាននិយាយថា យន្តហោះរបស់រុស្ស៊ីបានបើកការវាយប្រហារយ៉ាងចាស់ដៃកាលពីថ្ងៃអាទិត្យ ដើម្បីគាំទ្រកងកម្លាំងរបស់រដ្ឋាភិបាល។

ក្រុមនេះបាននិយាយថាមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់នៅពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ចំនួន ៤លើក ផ្ដោតគោលដៅលើទីលាចតុរង្គក្បែរសាកលវិទ្យាល័យអាឡេប៉ូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm