នគរបាលប្រើ កាំជ្រួច កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បំបែកការប៉ះទង្គិចគ្នាជាមួយបាតុករក្នុងប្រទេសហ្ស៊កហ្ស៊ី

2024/12/02 04:21:12 pm        91

ក្រុមបាតុករ និងកងកម្លាំងនគរបាលបានប៉ះទង្គិចគ្នាក្នុងរដ្ឋធានី ទីប៊ីលីស៊ី(Tbilisi) របស់ប្រទេសហ្ស៊កហ្ស៊ី នៅយប់ទី៤ជាប់គ្នា ដោយអូសបន្លាយរហូតដល់ព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ នេះ អមដោយសញ្ញានានាថា ប្រឆាំងទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្អាកកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប បានរីករាលដាលពាសពេញប្រទេស។ 

ភាពតានតឹងបានកើនឡើងជាច្រើនខែនៅក្នុងប្រទេសដែលមានប្រជាជន៣,៧លាននាក់រវាងគណបក្សកាន់អំណាច ក្ដីស្រមៃហ្ស៊កហ្ស៊ី(Georgian Dream)និងក្រុមប្រឆាំងដែលចោទប្រកាន់ថាបក្សកាន់អំណាចថា កំពុងបន្តគោលនយោបាយប្រឆាំងលោកខាងលិច និងគាំទ្ររុស្ស៊ីកាន់តែខ្លាំង។

វិបត្តិកប់កាន់តែជ្រៅចាប់តាំងពីការប្រកាសកាលពីថ្ងៃព្រហស្បតិ៍២៨ វិច្ឆិកា ដែលថារដ្ឋាភិបាលនឹងបង្កកកិច្ចចរចារបស់សហភាពអឺរ៉ុបរយៈពេល ៤ ឆ្នាំ ដោយមានបាតុករគាំទ្រសហភាពអឺរ៉ុបរាប់ពាន់នាក់ប្រឈមនឹងកងកម្លាំងនគរបាលប្រដាប់ដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។

ក្រុមបាតុករបានប្រមូលផ្តុំគ្នាម្តងទៀតក្នុងរដ្ឋធានីនេះ កាលពីយប់ថ្ងៃអាទិត្យ ទី១ធ្នូ នៅកណ្តាលទីលាន រ៉ាស្តាវ៉េលី អេវិននូ (Rustaveli Avenue) ដោយបាញ់កាំជ្រួចទៅលើកងកម្លាំងនគរបាល ដែលបានឆ្លើយតបដោយកាណុងបាញ់ទឹក។

បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ក្រោយមានការប្រឈមដាក់គ្នាជាច្រើនម៉ោង នគរបាលបានចាប់ផ្តើមរុញច្រានក្រុមបាតុករចេញពីអគារសភា ឆ្ពោះទៅកាន់រោងមហោស្រពទីប៊ីលីស៊ី ជាទីដែលក្រុមបាតុការនៅតែបន្តសកម្មភាពតវ៉ា ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm