សហជីព និងប្រជាពលរដ្ឋ​ថ្កោលទោសជនក្បត់ជាតិ៣ជំនាន់​បង្កើត​ចលនាផ្ការីក​ធ្វើ​បដិវត្តន៍​ពណ៌​លើ​កម្ពុជា

2024/12/02 04:27:53 pm        313

សហជីពតំណាងកម្មករទូទាំងប្រទេស និងប្រជាពលរដ្ឋទូទៅបានកើតទុក្ខមិនសុខចិត្ត និង​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលដឹកនាំចលនាផ្ការីក ធ្វើ​បដិវត្តន៍​ពណ៌​មកលើប្រទេសកម្ពុជា ចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ស្រប​ពេល​ប្រជា​ពលរដ្ឋកំពុងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែង​ថ្កោល​ទោស​យ៉ាង​ដាច់​អង្ហការ​ចំពោះ​ចលនាបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា។ ក្រុមទណ្ឌិតសម រង្ស៊ី មានចេត​នា​រុញ​ឱ្យ​ប្រទេស​ជាតិ ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ការបង្ហូឈាម និងការបំផ្លាញសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​និយោជិត។

លោកថ្លែងថា៖«ក្នុងនាមសហជីព ក៏ដូចជាកម្មករនិយោជិតទូទាំងប្រទេស សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់អង្ការចំពោះចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយក្រុមជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត»។

ជាមួយការថ្លែងថ្កោលទោសចំពោះទណ្ឌិតសម រង្ស៊ីនេះដែរ លោក អ៊ុន ដារា ប្រធាន​សហភាព​កម្ពុជា​ពន្លឺ​កម្មករ លើកឡើងថា យុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំក្រុមជ្រុលនិយមបង្ហាញថា ទណ្ឌិត សម រង្ស៊ី ពិតជាមេដឹកនាំអនុវត្តបដិវត្តន៍ពណ៌ប្រាកដមែន។បំណងរបស់សម រង្ស៊ី មាន​តែ​មួយ​គត់ គឺផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បំផ្លាញប្រទេសជាតិ មិនចង់ឱ្យប្រជាពលរដ្ឋបានសុខ។

លោកបញ្ជាក់ថា៖«អ្វីដែល សម រង្ស៊ី ធ្វើនេះ គឺចេតនាតែ១គត់ គឺធ្វើយ៉ាងណា មិនឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅបានសុខ ឃើញប្រជាពលរដ្ឋបានសុខ គាត់មិនសប្បាយចិត្តទេ គាត់ចង់ធ្វើយ៉ាង​ណា​ឱ្យ​តែ​ប្រទេសចលាចល ធ្វើយ៉ាងណាឱ្យតែប្រទេសមានបញ្ហា ហើយដាក់បន្ទុក​លើ​មេដឹ​ក​នាំ​ប្រទេស​»។

លោកបន្តថា«ខ្ញុំសូមថ្កោលទោសនូវអំពើទុច្ចរិត របស់លោក​សមរង្ស៊ី និង​ក្រម​បក្ខ​ពួក​ដែល​តែង​តែរិះ​រក គំនិតអាក្រក់ដើម្បីផ្តួលរំលំ រដ្ឋាភិបាលក៏ដូចជាធ្វើទុក្ខបុកម្នេញ ឱ្យប្រជាពលរដ្ឋ​រស់​នៅ​មិន​បាន​សុខ​»។

រីឯ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្ហោះរូបផ្ការីក យុទ្ធសាស្ត្រផ្ការីក របស់ទណ្ឌិត សម រង្ស៊ី គឺជាបដិវត្តន៍ពណ៌ទាំងស្រុង សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស កុំចូលរួមជាមួយសម រង្ស៊ី ព្រោះនេះជាក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដែល​ធ្វើ​សកម្មភាពគ្រប់យ៉ាងដើម្បីតែបំផ្លាញសេចក្តីសុខប្រជាជន និងប្រទេសជាតិ។

លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសទណ្ឌិត សម រង្ស៊ី យ៉ាងដាច់អង្ការ ចំពោះទង្វើដ៏ថោកទាប ចង់​បំផ្លាញប្រទេសកម្ពុជាទាំងមូល ដែលកន្លងមកគាត់ធ្វើសកម្មភាពបន្តពីឪពុករបស់គាត់ គឺជា​ឈាម​ដ៏​អាក្រក់ ចាំតែបំផ្លាញប្រទេសកម្ពុជា មិនចង់ឱ្យប្រទេសរីកចម្រើន»។

លោក ទុយ កុសល ប្រជាពលរដ្ឋនៅតំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានចំអកថា សកម្មភាព​បដិវត្តន៍​ពណ៌​របស់ទណ្ឌិត សម រង្ស៊ីនេះ សាបដូចទឹកមាត់ គ្មានឥទ្ធិពល គ្មានប្រជាប្រិយ គ្មាន​ពល​រដ្ឋ​ណាអើពើជាមួយឡើយ។

ប្រជាពលរដ្ឋសម័យនេះ មានការយល់ដឹង ចេះដឹងច្រើន ដែលក្រុមសម រង្ស៊ី បោក​លែង​បាន​ទៀត​ហើយ​។

លោកនិយាយថា៖«ក្នុងនាខ្ញុំជាប្រជាពលរដ្ឋ១រូប មិនចូលរួមជាដាច់ខាត ក្នុងការធ្វើបដិវត្តន៍ពណ៌ របស់សម រង្ស៊ី នេះ។ ខ្ញុំសូមធ្វើការថ្កោលទោស ចំពោះលោកសម រង្ស៊ី តែងតែរកវិធីសាស្ត្រ លាបពណ៌ញុះញង់ បំបែកបំបាក់សាមគ្គីជាតិប្រទេសជាតិ ឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងទៀត»។

ចំណែក លោក ឡេវ សំអាន ប្រជាពលរដ្ឋម្នាក់ទៀតនៅតំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានហៅទណ្ឌិត សម រង្ស៊ីថា ជាជនបំបង់បាយ ជាមេរោគបំផ្លាញសង្គមជាតិ ដ៏ចង្រៃផុតលេខ កើត​មក​ជា​ខ្មែរ តែលក់ក្បាលបម្រើបរទេស ចង់ឱ្យតែប្រទេសវិនាស ដើម្បីសម្រេច​មហិច្ឆិតា​ផល​ប្រយោជន៍​ខ្លួនឯង និងបក្ខពួក។ 

លោកបញ្ជាក់ថា៖«ក្នុងនាមពលរដ្ឋ១រូបខ្ញុំមិនចូលរួមដាច់ខាត ជាមួយបដិវត្តន៍ពណ៌លោកសម រង្ស៊ី ហើយខ្ញុំសូមធ្វើការថ្កោលទោស ជនជ្រុលនិយម ក្បត់ជាតិ៣​ជំនាន់​យ៉ាង​ដាច់​អង្ការ​ដែល​តែង​ប្រើ​វិធី​សាស្ត្រ ញុះញង់លាបពណ៌ ចង់បំបែកបំបាក់ សាមគ្គីភាព ប្រទេសជាតិ»។

ជាមួយនឹងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សហជីព និងប្រជាពលរដ្ឋខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឈប់ចូលរួមជាមួយក្រុមក្បត់ជាតិទាំងនោះ ហើយចូលរួមធ្វើសកម្មភាពល្អៗ ដើម្បីប្រទេសជាតិមាតុភូមិវិញ ប្រសើរជាង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm