អេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះក្រុមហាម៉ាស នៅក្នុងការជំរុញថ្មីសម្រាប់បទឈប់បាញ់ហ្កាហ្សា

2024/12/02 04:54:18 pm        81

ប្រភពពីក្រុមហាម៉ាស បាននិយាយថា ថ្នាក់ដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានធ្វើកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីសន្តិសុខអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ (០១ ធ្នូ) កនុងការជំរុញថ្មីសម្រាប់បទឈប់បាញ់ក្នុងសង្រ្គាមដ៏បង្ហូរឈាមនៅដែនដីហ្កាហ្សា ហើយប្រភពពីមន្រ្តីអ៊ីស្រាអែល បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ធ្វើកិច្ចពិភាក្សាសន្តិសុខស្ដីពីរឿងនេះផងដែរ។

ដំណើរទស្សនកិច្ចរបស់ក្រុមហាម៉ាស ទៅកាន់ទីក្រុងគែរ គឺជាលើកទីមួយហើយចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍មុនថាខ្លួននឹងជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាតា អេហ្ស៊ីប និងទួរគី ដើម្បីចរចាបទឈប់បាញ់នៅហ្កាហ្សា ដែលនឹងរួមបញ្ចូលកិច្ចព្រមព្រៀងចំណាប់ថ្នូរ។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយនៅថ្ងៃអាទិត្យថា លោកគិតថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរនៅក្នុងទឹកដីប៉ាឡេស្ទីន ឥឡូវនេះទំនងជាមានឱកាសកើតឡើងខ្ពស់ជាងពេលណាៗទាំងអស់ ប៉ុន្តែមិនបញ្ជាក់លម្អិតទេ។

គួររម្លឹកថា កិច្ចប្រឹងប្រែងធានាបទឈប់បាញ់ហ្កាហ្សា មកទល់ពេលនេះមិនទាន់មានផ្លែផ្កាឡើយ ដោយតាមរយៈការចរចាជាច្រើនលើកកន្លងមក ក្រុមហាម៉ាស បានទទូចថាកិច្ចព្រមព្រៀងណាមួយគួរតែដាក់បញ្ជូលការបញ្ចប់សង្គ្រាមជាអចិន្រ្តៃយ៍ជាមួយអ៊ីស្រាអែល ខណៈអ៊ីស្រាអែលនិយាយថា សង្រ្គាមនឹងបញ្ចប់នៅពេលណាដែលក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្កាហ្សា ឬបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm