រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តវិស័យឯកជនបន្តសហការជាមួយរដ្ឋ ដើម្បីពង្រីក​សក្តានុពល​ទីផ្សារនាំចេញ

2024/12/02 06:05:39 pm        111

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើក​ទឹកចិត្ត​ឱ្យ​សមាគម​ផលិត​ផល​ធ្វើ​ដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំ​រុញ​ការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ពិសាភោជនាហារ​សាមគ្គី​ប្រចាំ​ឆ្នាំ​របស់​សមាគម​ផលិត​ផល​ធ្វើ​ដំណើរ និងស្បែកនៅកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ លោកជំទាវរដ្ឋមន្រ្តី បានមាន​ប្រសាស​ន៍ថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជ​រដ្ឋាភិបាល​ក​ម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទី​ក្នុង​ការ​អភិវ​ឌ្ឍ​វិស័យ​នេះ​ទៅ​ជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោត​លើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។

លោកជំទាវរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារសមាគម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាល​ចូលរួម​យ៉ាង​សកម្ម​ជាមួយក្រ​សួង​ពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខា​សាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា ក្នុង​ការ​អភិវឌ្ឍ​ និងជំរុញការនាំចេញ ផលិតផលធ្វើដំណើរ និងវត្ថុធ្វើពីស្បែកនៅកម្ពុជា «ផលិតនៅកម្ពុជា - Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា មានប្រសាសន៍​ឲ្យ​ដឹង​ថា ទិសដៅការងារសម្រាប់ឆ្នាំខាងមុខនេះ សមាគមនឹងពង្រឹងក្រុមការងារវិនិយោគ ដោយ​បង្កើន​ទស្សនកិច្ចទៅកាន់តំបន់គោលដៅ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ក្នុង​គោលបំណងទាក់ទាញការបណ្តាក់ទុនថ្មីៗបន្តទៀតនៅកម្ពុជា និង​ពង្រឹង​យន្តការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពិត ព័ត៌មានវិជ្ជមានស្តីអំពីស្ថានភាពនយោបាយសេដ្ឋកិច្ចនិងវិនិយោគ ដល់​វិនិយោគិន​ឲ្យ​កាន់​តែ​ទូលំទូលាយនិងខ្លាំងក្លា។ បន្ថែមពីនេះ នឹងបន្តការធ្វើសិក្ខាសាលាដោយឥតគិតថ្លៃ ដើម្បី​ពញ្រ្ជាប​ព័ត៌មាន ច្បាប់វិធានថ្មីៗបំផុតដល់សមាជិក និងអ្នកវិនិយោគជាដើម។

ជាមួយ​គ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា សង្ឃឹមថា សម្រាប់​ការ​នាំ​ចេញ​ការ​វិស័យកាត់ដេរខាងផ្នែកផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ​២០២៥​ខាង​មុខ នឹងមានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូចជា​នយោបាយ​កម្ពុជា​រក្សាបាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញ​ក៏​ដូច​ជា​រោង​ចក្រ​ពី​បរទេស​ មានទំនុកចិត្តខ្ពស់មកកាន់កម្ពុជា ខណៈគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជា​សម្រេច​ការ​នាំចេញបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ជូនថា នៅក្នុងកម្មវិធី ពិសា​ភោជនាហារ​សាមគ្គី​ប្រចាំ​ឆ្នាំ​របស់​សមាគម​ផលិត​ផល​ធ្វើ​ដំណើរ ​និងស្បែកនៅកម្ពុជានេះដែរ ក៏មានការផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​របស់​សមាគម ដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ក៏ដូចជាការ​នាំចេញ​ឱ្យ​កាន់​តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm