កម្ពុជា-ចិន ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគវិស័យអគ្គិសនីនៅកម្ពុជា

2024/12/02 06:27:51 pm        263

កម្ពុជា-ចិន ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុង​ការធ្វើឱ្យប្រសើរឡើងនូវការ ផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​ដោយ​ធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ គណៈ ប្រតិភូចិន មកពីខេត្ត Zhejiang ដឹកនាំដោយលោក Yang Yaming ប្រធាន​សារមន្ទីរសិល្បៈសេរ៉ាមិចទំនើប ខេត្ត Zhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. នៅចុងសប្តាហ៍កន្លងនេះ, ឯកឧត្តម បានសម្តែងនូវការស្វាគមន៍ យ៉ាង​កក់​ក្តៅ ជូនចំពោះគណៈប្រតិភូចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សន​កិច្ច​សិក្សា​ដោយ​ផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពល​វិនិយោគ​របស់​កម្ពុជា។

ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូន​ពីកាលា​នុវត្ត​ភាព​វិនិយោគ​ក្នុង​វិស័យ​អាទិភាព​មួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញ​ឧស្សាហកម្ម​ថ្មី​ៗដូ​ចជា៖ ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូប​ដោយ​ពន្លឺ​ព្រះអាទិត្យ, លើសពីនេះទៀត ឯកឧត្តមបានជំរុញលើកទឹកចិត្តក្រុមហ៊ុន ឱ្យធ្វើការពិភាក្សា​ជាមួយ​តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរក​ការគាំទ្រ​ជា​លក្ខណៈ​បច្ចេកទេស។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Yang Yaming ក៏បានធ្វើបទឧទ្ទេសនាមខ្លី អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន និងបាន ចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យនេះ នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវក្តីសោនស្សរីករាយដោយបាន ជំរុញ​លើក​ទឹកចិត្តឱ្យក្រុមហ៊ុនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និង​បាន​ស្នើ​ឱ្យគណៈប្រតិភូចិន ជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជា ជូនទៅ​វិនិយោគិន​ចិន​បន្ត​បន្ទាប់​ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm