យោងតាមសេចក្ដីប្រកាសព័ត៌របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលចំនួន៥លាន៩២ម៉ឺន០៨៧២ដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ។

សេចក្ដីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១ខែធ្នូឆ្នាំ២០២៤នេះ បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានអ្នកទេសចរអន្ដរជាតិចំនួន១២ម៉ឺន ៤១៣៦នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការកើនឡើងជាង២៧ភាគរយ បៀបធៀបនឹងឆ្នាំ២០២៣ ដោយទទួលបានប្រាក់ចំណូលពីការលក់បណ្ណនេះ មានចំនួន៥លាន ៩២ម៉ឺន០៨៧២ដុល្លារអាមេរិក កើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងកន្លងមក។

ដោយឡែករយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៨៩៨ ៣៣៩ នាក់ កើនឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ៤១លាន៩០ម៉ឺន ៨៨៣៣ ដុល្លារអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ៕






