របាយការណ៍៖ មនុស្សរាប់សិបនាក់ស្លាប់ដោយសារជាន់គ្នា ក្នុងការប្រកួតបាល់ទាត់នៅហ្គីណេ

2024/12/02 08:37:56 pm        76

សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការជាន់គ្នា បន្ទាប់ពីការប៉ះទង្គិចនៅឯការប្រកួតកីឡាបាល់ទាត់មួយនៅទីក្រុង អ៊ិនហ្សេរ៉េកូរ៉េ (N'zérékoré) ធំបំផុតទីពីររបស់ប្រទេសហ្គីណេ។

លោកនាយករដ្ឋមន្ត្រី ម៉ាម៉ាដូ អ៊ូរីបា (Mamadou Oury Bah) បាននិយាយថា ការរត់ជាន់គ្នានៅក្នុងព្រឹត្តិការណ៍នេះ បាននាំឱ្យជនរងគ្រោះជាច្រើននាក់កាលពីថ្ងៃអាទិត្យ (០១ ធ្នូ) ហើយបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។

វេជ្ជបណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មានសាកសពជាច្រើន "ត្រៀបត្រា" នៅមន្ទីរពេទ្យក្នុងស្រុក ហើយកន្លែងតម្កល់សពពោរពេញដោយអ្នកស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា នគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុមបាល់ទាត់ ឡាបេ (Labé) បានគប់ដុំថ្មឆ្ពោះទៅទីលានដោយកំហឹងដាក់អាជ្ញាកណ្តាល។ រហូតមកដល់ពេលនេះ មិនទាន់មានតួលេខអ្នកស្លាប់ជាផ្លូវការនៅឡើយទេ។

សាក្សីម្នាក់បានប្រាប់ AFP ថា៖ "រឿងទាំងអស់បានចាប់ផ្តើមដោយការសម្រេចចិត្តមិនល្អរបស់អាជ្ញាកណ្តាល បន្ទាប់មកអ្នកគាំទ្រសម្រុកចូលទីលានប្រកួត»។ គេហទំព័រព័ត៌មានក្នុងស្រុក MediaGuinee បានរាយការណ៍ថា អ្នកទស្សនារាប់ពាន់នាក់មានវត្តមាននៅពេលដែលការប៉ះទង្គិចបានកើតឡើង នៅក្នុងការប្រកួតរវាងក្រុមបាល់ទាល់ហ្គីណេចំនួនពីរ គឺក្រុមម្ចាស់ផ្ទះ N'zérékoré ប៉ះក្រុមភ្ញៀវ Labé មកពីក្រៅទីក្រុង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm