Jeff Herlings ឈ្នះ​ទាំងពីរ​ប្រកួតប្រណាំង​ម៉ូតូ​ហោះ MXGP នៅ​អ៊ីតាលី​

2021/10/26 06:35:05 pm        79

​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ប្រណាំង​ម៉ូតូ​ហូ​ឡង់ Jeff Herlings បាន​យកឈ្នះ​ទាំងពីរ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ម៉ូតូ​ហោះ MXGP Grand Prix of Trentino នៅ​ប្រទេស​អ៊ីតាលីដើម្បី​បង្កើន​ការ​នាំមុខ​នៅក្នុង​តារាង​ជើងឯក​ពិភពលោក​។ ​​Jeff Herlings បាន​ប្រជែង​ឈ្នះ​ការប្រកួត​ទី១ ដ៏​តានតឹង​ដោយ​ដេញ​ពីក្រោយ Jeremy Seewer រហូតដល់​ជុំ​ទី​១២ ក្នុងចំណោម​ការប្រកួត​ដែលមាន ២០ជុំ​ទើប​អាច​ប្រជែង​បាន​ដើម្បី​បញ្ចប​លេខ១ នៅ​ចំពោះមុខ Jeremy Seewer និង​លេខ៣ កីឡាករ​បារាំង Romain Fabvre​។

​​ឈានដល់​ប្រកួត​ទី២ Jeff Herlings ជាថ្មី​ម្តងទៀត​កាន់តែ​ធ្វើការ​ធ្ងន់​ក្រោយ​ចេញដំណើរ​ដំបូង​ធ្លាក់​ដល់​លេខ៨ ក្រោយ​ជុំ​ទី១​។ ​​យ៉ាងណាក្តី​កីឡាករ​ដែល​ជិះ​ឱ្យ​ក្រុម KTM រូបនេះ​បាន​ពុះពារ​រហូត​ឡើងមក​នាំមុខគេ​វិញ​នៅពេល​សល់ ៣ជុំ​ចុងក្រោយ​ដើម្បី​យកឈ្នះ​ការប្រកួត​លើក​ទី១២ ក្នុង​រដូវ​កាល​នេះនៅ​ចំពោះមុខ​កីឡាករ Glenn Coldenhoff និង​លេខ៣ Tim Gajser​។ ​​ជ័យជំនះ​ទាំងពីរ​ប្រកួត​នៅ​អ៊ីតាលី​នេះ​ធ្វើឱ្យ Jeff Herlings បង្កើនពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ឡើងដល់ ២៤ពិន្ទុ​ដាច់​អ្នក​លេខ២ Romain Fabvre ខណៈ​នៅសល់ ៤ប្រទេស​ទៀត​ចប់​រដូវ​កាល MXGP រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm