អ្នកជំនាញលើកទឹកចិត្តដល់យុវជនចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយល្បែងទាញព្រ័ត្រខ្មែរ

2024/12/02 09:01:22 pm        155

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាថ្ងៃខួប៩ឆ្នាំ ដែលល្បែងទាញ​ព្រ័ត្រខ្មែរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្នុងថ្ងៃនេះដែរ អ្នកជំនាញ​បាន​លើក​​ទឹកចិត្តដល់យុវជនចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយ​ល្បែង​មួយ​នេះ​ឲ្យមាន​ភាព​ល្បី​ល្បាយ​បន្ថែមទៀត។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី០២ ខែធ្នូនេះ លោក ថន ស៊ុយទ្រី សមាជិក​សហគមន៍កំពង់កុង និងជាអ្នកសិក្សាអំពីល្បែងទាញព្រ័ត្រ បានឱ្យដឹងថា កន្លងទៅ និងបច្ចុប្បន្ន សហគមន៍​កំពង់កុង បានចូលរួម​ថែរក្សា​ដើមផ្តៅ​នៅ​ក្នុង​សហគមន៍​ដែល​ជាវត្ថុ​ធាតុ​ដើម​សម្រាប់​ធ្វើ​ព្រ័ត្រ ​និងបានចូលថែរក្សា និងអភិរក្សល្បែងទាញព្រ័ត្រនេះ ពីអ្នកជំនាន់មុន​រហូត​មកដល់​អ្នក​ជំនាន់​ក្រោយ។ លោកបន្តថា តាមការសង្កេត រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ តែងតែបានយកចិត្តទុកដាក់ថែរក្សា និងអភិរក្សមរតកវប្បធម៌ខ្មែរ ក្នុងនោះ​ក៏​មាន​ល្បែង​ទាញ​ព្រ័ត្រ​មួយ​ផងដែរ។ យ៉ាងណាក្តី ដើម្បីធានាឱ្យល្បែងទាញ​ព្រ័ត្រ​ឱ្យ​នៅស្ថិ​ត​ស្ថេរ​គង់​វង្ស​ចាំ​បាច់​ត្រូវ​តែ​មានការចូលរួមពីប្រជាពលរដ្ឋ និងជាពិសេសយុវជនជំនាន់ក្រោយ។

គួររម្លឹកដែរថា ល្បែងទាញព្រ័ត្រ ដែលជាល្បែង​ប្រជាប្រិយខ្មែរ​មួយ​ប្រភេ​ទ​មាន​តាំង​ពីដូន​តា​មក​ហើយ​នោះ ត្រូវបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធមអរូបីនៃមនុស្សជាតិរបស់អង្គយូណេស្កូ ក្នុង​កិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលថែរក្សាបេតិកភណ្ឌវប្បធម៌ ប្រទេស​ណា​មីប៊ី នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ការចុះបញ្ជីល្បែងទាញព្រ័ត្រនេះ ធ្វើឡើងរួមគ្នា​ក្នុង​ប្រទេស​ចំនួ​ន៤រួមមាន៖ប្រទេសកម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសវៀតណាម។

គិត​ត្រឹមឆ្នាំ២០២៤នេះ ប្រទេស​កម្ពុជា​មាន​សម្បត្តិ​បេតិក​ភណ្ឌ​អរូបី​ជា​ច្រើន​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ ដែលក្នុងនោះរួមមាន៖ របាំព្រះរាជទ្រព្យ ល្ខោនស្រមាលស្បែកធំ ល្បែង​ទាញ​ព្រ័ត្រ ​និងគុនល្បុក្កតោជាដើម៕ អត្ថបទ៖ទូច សោភ័ណ 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm