កម្មករនៅប្រទេសនេប៉ាល់៥នាក់ ដែលធ្វើការងារសាងសង់ស្ពានមួយ បានស្លាប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីបំណាក់ដីល្បប់បាននកប់ទៅលើពួកគេ។

កម្មករទាំងនេះ ត្រូវបានគេដាក់ឲ្យចល័ត ដើម្បីជីករណ្តៅសម្រាប់ការសាងសង់ស្ពានយោលមួយកន្លែងនៅក្នុងស្រុក Rolpa ភាគខាងលិចប្រទេសនេប៉ាល់ នៅពេលនោះសោកនាដកម្ម បានកើតឡើង។

លោក Rohit Kumar Shahi អ្នកនាំពាក្យនគរបាលស្រុក បាននិយាយថា «ក្នុងចំណោមកម្មករចំនួនប្រាំពីរនាក់ ដែលត្រូវបានគេផ្តល់ការងារដើម្បីជីករណ្តៅនោះ មានកម្មករពីរនាក់បានគេចខ្លួនផុតពីកន្លែងកើតហេតុ ខណៈ៥នាក់ផ្សេងទៀតបានស្លាប់។
លោក បាននិយាយថា សាកសពអ្នកស្លាប់ ត្រូវបានរកឃើញ ហើយអ្នកស្លាប់ទាំងអស់គឺមកពីភូមិជាមួយគ្នា នៅក្នុងស្រុក Rolpa ប្រទេសនេប៉ាល់។