ក្រុមហ៊ួទីនៅយេម៉ែន បានកំណត់គោលដៅលើនាវាពិឃាតអាមេរិក និងនាវាផ្គត់ផ្គង់យោធាចំនួន ៣គ្រឿង

2024/12/02 03:33:29 pm        408

ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានកំណត់គោលដៅលើនាវាពិឃាតរបស់សហរដ្ឋអាមេរិក និងនាវាផ្គត់ផ្គង់យោធាចំនួនបីគ្រឿង នៅក្នុង «ប្រតិបត្តិការយោធារួមមួយនិងប្រកបដោយគុណភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទូរទស្សន៍ Masirah របស់ក្រុមហ៊ួទី។

អ្នកនាំពាក្យយោធាក្រុមហ៊ួទី លោក Yahya Sarea បាននិយាយថា៖«យើងបានធ្វើប្រតិបត្តិការមួយ ដោយកំណត់គោលដៅលើនាវាពិឃាតអាមេរិក និងនាវាផ្គត់ផ្គង់ចំនួន បីគ្រឿង ដែលជាកម្មសិទ្ធិរបស់យោធាសហរដ្ឋអាមេរិក»។ លោកបានកំណត់អត្តសញ្ញាណនាវាផ្គត់ផ្គង់ថា «The Stena Impeccable, Maersk Saratoga, និង Liberty Grace» ប៉ុន្តែមិនបានបង្ហាញឈ្មោះរបស់នាវាពិឃាតដែលត្រូវកំណត់គោលដៅនោះទេ។

លោក Sarea បានអះអាងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅសមុទ្រអារ៉ាប់ និងឈូងសមុទ្រ Aden ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទីក និងមីស៊ីលដែលមានស្លាបចំនួន ១៦គ្រឿង និងយានដ្រូនមួយគ្រឿង។ លោកបានពណ៌នាអំពីការវាយប្រហារនេះថា ជា «ត្រូវចំគោលដៅយ៉ាងជាក់លាក់»។

លោក Sarea បានព្រមានថា ក្រុមហ៊ួទី នឹងបង្កើនប្រតិបត្តិការរបស់ពួកគេ នៅក្នុងតំបន់ប្រតិបត្តិការដែន សមុទ្រដែលបានប្រកាស ដោយគ្របដណ្តប់លើសមុទ្រក្រហម និងសមុទ្រអារ៉ាប់ រហូតដល់អ៊ីស្រាអែលបញ្ឈប់សកម្មភាពរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ លោកបាននិយាយថា៖«យើងនឹងបន្តធ្វើប្រតិបត្តិការយោធា ក្នុងល្បឿនកាន់តែខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am