សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែនទទួលបានការពង្រឹងតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិងអភិរក្សព្រៃឈើ និងការលើកកម្ពស់ជីវភាពជាមួយសក្តានុពលលំហែបៃតង

2024/12/02 10:51:21 pm        385

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិ​ព្រះជ័យ​វរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ឯកឧត្តមរដ្ឋ​មន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់​ក្នុង​កិច្ច​ការងារ​ការពារ ​និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់​ការ​អភិវឌ្ឍ​គោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈ​ការ​បោះតង់​សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅ​ក្នុង​ព្រៃ​សហគមន៍ទៀតផង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ នៅ​លើ​ខ្នង​ភ្នំ​គូលែន ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ហើយ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​បោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង។ យោង​តាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន តាម​រយៈ​គម្រោង​និរន្តរភាព​តំបន់​ទេស​ភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលហៅកាត់ថា CSLEP ដែលដឹក​នាំ​អនុវត្ត​ដោយ​ក្រសួង​បរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូល​និធិ​បរិស្ថាន​សកល និងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានផ្តល់ផ្ទះតង់ ចំនួន១០ផ្ទះ ជា​ជំហាន​ដំបូង ជូនសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលការសាង​សង់​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ ដើមសប្តាហ៍ក្រោយនេះ។ តង់ស្នាក់សម្រាប់ទេសចរណ៍ សាង​សង់ឡើងតាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប មានអនាម័យ សោភ័ណភាពស្អាត ការ​លំហែ​កម្សាន្ត ប្រកបដោយសុខុដុមរមនាជាមួយធម្មជាតិ សម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិ ដែល​មក​កម្សាន្ត​ បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ តំបន់ទីទួលបុរាណ ប្រាសាទបុរាណ កន្លែង​វប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសភាពធម្មជាតិផ្សេងទៀត លើខ្នងភ្នំគូលែន។

លោក ញ៉ន ម៉ុច សមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានថ្លែងអំណរ​គុណ​ដល់​ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តល់​ការ​គាំទ្រ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រជា​សហគមន៍ ដែលពីមុនធ្លាប់ពឹងលើព្រៃឈើ ងាកមកពង្រឹងមុខរបរសេវាកម្មទេសចរណ៍។ លោក​សង្ឃឹម​ថា​ជីវភាពរបស់ប្រជាសហគមន៍លើខ្នងភ្នំ និងត្រូវបានពង្រឹងនិងពង្រីក នៅពេលមាន​សមិទ្ធផល​ថ្មី​ដូចជាកន្លែងបោះតង់ និងផ្ទះតង់សម្រាប់ទេសចរអាចមកស្នាក់ លំហែកម្សាន្ត ហើយ​បច្ចុប្បន្ននេះមានភ្ញៀវចាប់អារម្មណ៍ច្រើន។ លោក ញ៉ន ម៉ុច បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​សហគមន៍ បានខិតខំរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបានចូលរួម​ដាំ​ដើម​ឈើ​ឡើង​វិញ​ដើម្បី​បង្កើនគម្របព្រៃឈើផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និង​បង្កើត​ជម្រើស​ថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និង​មុខ​របរ​ថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង​សម្រាប់​លក់​នៅ​លើ​ទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់​សហគមន៍​។ ​ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះនិងចែកកូនឈើទៅដាំឱ្យបានច្រើន យ៉ាង​តិច​១​លាន​ដើម ធានាការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ ភាព​ស្អាត​ ភាពបៃតង ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សន្តិសុខស្បៀង អាហា​រូ​បត្ថម្ភ តម្លៃនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ និងការ​រស់​នៅ​ស្អាត​របស់​ប្រជា​សហគមន៍ ជាពិសេសការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិនិងវប្បធម៌ និង​ជម្រើស​មុខ​របរសមស្រប ដើម្បីអនាគតភាពជាម្ចាស់របស់សហគមន៍៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm