មេដឹកនាំអាស៊ានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍ចំនួន៩ចំណុច ក្នុងកិច្ចប្រជុំកំពូលលើកទី៣៨-៣៩

2021/10/26 07:12:18 pm        63

ភ្នំពេញ ៖ ​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ ដែលប្រទេសប៊្រុយណេធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៦ខែតុលានេះ បណ្តាមេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការលើកកម្ពស់ ពហុភាគីនិយម ចំនួន៩ចំណុច ក្នុងគោលបំណងរក្សាសាមគ្គីភាព លើកកម្ពស់សន្តិភាព និងគុណប្រយោជន៍របស់ប្រជាជនពួកផងខ្លួន។

មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍៩ចំណុច រួមមាន៖ ១- រំលឹកឡើវិញពីតម្រូវការ របស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់​គោល​បំណង និងគោលការណ៍របស់ខ្លួន ដូចមាន ចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។ ២- បញ្ជាក់ពីការ ប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ៣- ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយការស្ថាបនា របស់អាស៊ាន ជាមួយ​ដៃគូ​ខាងក្រៅ​របស់ខ្លួន។ ៤- បញ្ជាក់ជាថ្មីអំពីគោលបំណងនិងគោលការណ៍ នៃទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។ ៥- រំលឹកឡើងវិញអំពីការ គាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី។ ៦- លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញ បន្ថែម និងការរួមបញ្ចូលគ្នា​លើការ​ដោះ​ស្រាយ​បញ្ហា អន្តរវិស័យ។ ៧-ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ រកការកែលម្អ នៃប្រព័ន្ធសុខភាព​សាធារណៈសកល និងឆ្ពោះទៅរកការធានាឲ្យបាននូវការទទួលបានថ្នាំ ប្រកបដោយសមធម៌ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។ ៨-លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ និងទី៩-ពង្រឹង​ស្ថាប័ននានា របស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រម ទាំងគូសបញ្ជាក់បន្ថែមទៀត អំពីមជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹង​ធ្វើឲ្យ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់​ឲ្យកាន់​តែស៊ី​ជម្រៅ​ថែមទៀតនោះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមប្រធាន បទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ» ដែលព្រះរាជា​ណាចក្រ ប៊្រុយណេដារ៉ុយសាឡាមធ្វើជាម្វាស់ផ្ទះ ហើយមានការចូលរួម​ពីណីថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ តែមិន មានវត្តមានមេដឹកនាំមីយ៉ាន់ម៉ានោះទេ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        39
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm