ក្រសួងមហាសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹងអនុវត្តការបង្រ្កាបកាន់តែខ្លាំង លើទូករបស់ចិនដែលនេសាទខុសច្បាប់ នៅសមុទ្រខាងលិច ក្នុងសប្តាហ៍នេះ ដោយសហការជាមួយឆ្មាំសមុទ្រ។
ប្រទេសនេះ នឹងធ្វើការដើម្បីប្រមូលទូកនេសាទ ឬប្រតិបត្តិការខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមក្រសួងមហាសមុទ្រ និងនេ សាទ។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរនឹងផ្តោតលើការបង្រ្កាបទៅលើទូកនេសាទចិន ដែលធ្វើសកម្មភាពនេសាទដោយគ្មានការអនុញ្ញាត ឬដាក់របាយការណ៍មិនពិតអំពីនេសាទរបស់ពួកគេនោះ។
ក្រសួងបន្ថែមថា ខ្លួននឹងចាត់វិធានការដ៏ខ្លាំងក្លាចំពោះទូកនេសាទដែលប្រឆាំងនឹងការត្រួតពិនិត្យតាម ច្បាប់។
រដ្ឋមន្ត្រីមហាសមុទ្រលោក Kang Do-hyung បានបញ្ជាក់ថា៖«យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការពាក់ព័ន្ធ ដើម្បីការពារធនធានសមុទ្រ នៅក្នុងដែនទឹករបស់យើង និងពង្រឹងសណ្តាប់ធ្នាប់ ក្នុងចំណោមទូកនេសាទរបស់ចិន តាមរយៈការបង្រ្កាបយ៉ាងតឹងរ៉ឹងបំផុត»។