មេដឹកនាំកោះតៃវ៉ាន់ ចាប់ផ្តើមថ្ងៃទី២ នៃការឈប់សំចតនៅអាមេរិក ខណៈចិនកំពុងមិនសប្បាយចិត្ត

2024/12/03 12:00:52 am        43

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te (ឡៃ ឆឹង ទឺ) បានចាប់ផ្តើមថ្ងៃទី២ របស់លោក នៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១ ខែធ្នូ) ខណៈដែលប្រទេសចិនបានខឹងសម្បា ចំពោះការលក់អាវុធច្រើនឡើងៗរបស់អាមេរិកទៅឲ្យកោះនេះ និងជុំវិញការឈប់សំចតរបស់លោក Lai នៅកោះហាវ៉ៃ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក នៅតំបន់ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន ជំទាស់នឹងការទទួលស្គាល់ជាអន្តរជាតិណាមួយ ចំពោះកោះតៃវ៉ាន់ និងការប្រកាសអះអាងរបស់កោះនេះថា ជារដ្ឋអធិបតេយ្យ។ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង យកចិត្តទុកដាក់ជាពិសេស ចំពោះទំនាក់ទំនងផ្លូវការ រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះ។

ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកនៃដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក លោក Lai បាននិយាយថា យើងត្រូវតែ «រួមគ្នាតស៊ូ ដើម្បីការពារសង្រ្គាម» ដោយព្រមានថា មិនមាន «អ្នកឈ្នះ» ពីការមានជម្លោះនោះឡើយ។ នៅមុនថ្ងៃនៃការធ្វើដំណើររយៈពេល ១សប្តាហ៍របស់លោក សហរដ្ឋអាមេរិកបានយល់ព្រមលើសំណើលក់គ្រឿងបន្លាស់សម្រាប់យន្តហោះ F-16 និងប្រព័ន្ធរ៉ាដា ព្រមទាំងឧបករណ៍ទំនាក់ទំនងផ្សេងទៀត នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃសរុប ៣៨៥លានដុល្លារ។

មិនខុសពីពេលកន្លងមកដែរ ក្រោយមានការលក់ដូរនោះ ក្រសួងការបរទេសរបស់ចិន បានអំពាវនាវកាលពីចុងសប្តាហ៍ឲ្យសហរដ្ឋអាមេរិក «បញ្ឈប់ជាបន្ទាន់នូវការបំពាក់អាវុធដល់កោះតៃវ៉ាន់ ហើយបញ្ឈប់ជំរុញ និងគាំទ្រកងកម្លាំងបំបែកខ្លួន «ឯករាជ្យរបស់កោះតៃវ៉ាន់»។ ក្រសួងបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដីដោយឥតរាថយជាដាច់ខាត។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសចិន «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះសហរដ្ឋអាមេរិក សម្រាប់ការឈប់សំចតរបស់លោក Lai ហើយថា ខ្លួនបានដាក់ពាក្យតវ៉ាជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm