រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រិះគន់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះការគាំទ្ររុស្ស៊ី នៅមុនទស្សនកិច្ច នៅចិន

2024/12/03 12:17:34 am        95

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានចោទប្រកាន់ចិនថា បានផ្តល់អាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន និងគំរាមកំហែងសន្តិភាព នៅតំបន់អឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី១ ខែធ្នូ) ពោលគឺនៅមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង លោកស្រី Baerbock បាននិយាយថា៖ «ជំនួសឲ្យការទទួលខុសត្រូវ ចំពោះសន្តិភាព និងសន្តិសុខ នៅក្នុងពិភពលោក ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនកំពុងប្រឆាំងនឹងផលប្រយោជន៍ស្នូលនៃសហគមអឺរ៉ុបរបស់យើង ដោយការផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ច និងអាវុធដល់ប្រទេសរុស្ស៊ី»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ជាកន្លែងដែលលោកស្រីនឹងជួបសមភាគីចិនរបស់លោកស្រី គឺលោក Wang Yi ដើម្បីពិភាក្សាអំពីបញ្ហានានា ក្នុងនោះរួមទាំងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

លោកស្រី Baerbock បានប្រាប់បន្តថា៖ «សង្រ្គាមលុកលុយរបស់លោក (Vladimir) Putin លើអ៊ុយក្រែន គឺជាការគំរាមកំហែងដោយផ្ទាល់ ចំពោះសន្តិភាពរបស់យើង។ ហើយនៅទីក្រុងប៉េកាំង ខ្ញុំក៏នឹងនិយាយអំពីការពិត ដែលថា យើងមិនអាចព្រងើយកន្តើយ ចំពោះរឿងនេះបានទេ នៅក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន»។

ជាមួយគ្នានេះ លោកស្រីបានកត់សម្គាល់បន្ថែមថា សង្រ្គាម នៅអ៊ុយក្រែន បង្ហាញឲ្យឃើញថា តើសន្តិសុខ នៅអឺរ៉ុប ត្រូវបានផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងមិនដាច់ស្រេចជាមួយនឹងបញ្ហានោះ នៅតំបន់អាស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm