មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​សំរាប់​ដាក់​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​នឹង​អាច​ដាក់​ដំណើរ​ការ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០

2021/04/27 09:59:58 am        27

ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់ BTV នៅ​ថ្ងៃ​នេះ​ថា ទាក់ទង​នឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស ក្រសួងសុខាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​មាន​សាងសង់​អគារ​ថ្មី​បន្ថែម​ទៀតនៅ​ជាយ​រាជធានី​ភ្នំពេញ ដោយ​គិត​មកដល់ពេលនេះសម្រេច​បាន​ប្រមាណ​ ៤០% ​ហើយ​អាច​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០២០​នេះ។​​


​លោកជំទាវ យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា ២០២០ អ្នកដំណើរ​ពី​ក្រៅ​ប្រទេសចូល​មក​កាន់​កម្ពុជា​មាន​ចំនួន ​៧៣៦០០​នាក់ គិត​ទាំង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​។​


លោកជំទាវ​បន្ត​ទៀត​ថា ក្នុងចំណោម​អ្នកដំណើរ​ដែល​ចូល​មក​កាន់​កម្ពុជាមាន​ជនជាតិ​ចិន​ច្រើន​ជាង​គេ ជន​ជាតិ​ខ្មែរ ជនជាតិ​កូរ៉េ ជនជាតិ​អាមេរិក និង​តៃវ៉ាន់​។ ដោយឡែក​សម្រាប់​ការ​ធ្វើ​តេស្តគិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា ម​ន្រី្ត​សុខាភិបាលបាន​ធ្វើ​តេស្ត​បាន​ចំនួន​ ១៨​ម៉ឺន​តេស្ត ធ្វើតេស្ត​លើ​ចំនួន​មនុស្ស​បាន​ ១៤​ម៉ឺន​នាក់​។


សម្រាប់​ធ្វើ​តេស្ត​នេះ ក្រសួងសុខាភិបាលមាន​ម​នី្ទ​រ​ពិសោធន៍​ចំនួន​០៣ គឺ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​មនី្ទរ​ពេទ្យ​ក្នុង​ខេត្ត​សៀមរាប (​មាន​ម​នី្ទ​រ​ពិសោធន៍សម្រាប់​ជួយ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ និង​ខេត្ត​ផ្សេងទៀត​)​។


ក្រោយពី​កម្ពុជាលើកលែង​ប្រទេស​ទាំង​ ៦ ឲ្យ​ចូល​មក​កម្ពុជា​វិញ ក្រសួងសុខាភិបាលបាន​ធ្វើ​តេស្ត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យើង​រក​ឃើញ​អ្នក​ដែល​មាន​កូ​វីដ​១៩ វិជ្ជមាន ចំនួន​ ១៥៩​ករណី បូករួម​ទាំង​បុរស​ម្នាក់​ដែល​ជាម​ន្រី្ត UN មកពី​ប្រទេស​ស៊ូដង់។


ដូច្នេះ​ក្រសួងសុខាភិបាលបន្ត​រឹត​បន្តឹង​គ្រប់​អ្នកដំណើរ​ទាំងអស់ ដែល​ចូល​មកកាន់​កម្ពុជាត្រូវតែ​ឆ្លងកាត់​វិធាន ​របស់​ក្រសួងសុខាភិបាល​មាន​ជា​ធរមាន ស្រប​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប មួយ​ចំនួន​កំពុងតែ​ប្រឈម​នឹង​រលក​ទី​២ ទន្ទឹម​នឹង​នោះ​ប្រទេស​​កម្ពុជាក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផង​ដែរ​៕


អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm