កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបញ្ចប់រគំរាមកំហែងជាច្រើនពីក្រុមប្រដាប់អាវុធហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានរំលោភលើលក្ខខណ្ឌបទឈប់បាញ់។
កងកម្លាំងនេះ បាននិយាយថា៖«ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ IDF បានធ្វើប្រតិបត្តិការនៅទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល ដែលបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់»។
យោងតាម IDF បានឲ្យដឹងថា ក្រុមភេរវករប្រដាប់អាវុធមួយក្រុម ត្រូវបានគេកំណត់អត្តសញ្ញាណ នៅជិតព្រះវិហារមួយ នៅភាគខាងត្បូងប្រទេសលីបង់ «ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយអង្គការ ភេរវកម្មហេសបូឡា»។ IDF បានរាយការណ៍ថា៖«កងទ័ពបានបាញ់ឆ្ពោះទៅរកក្រុមភេរវករ និងបានសម្លាប់ពួកគេ។
IDF បានបន្ថែមថា៖«បន្ទាប់ពីការសម្លាប់ក្រុមភេរវករ កងទ័ពបានត្រួតពិនិត្យមើលតំបន់ព្រះវិហារ និងកំណត់ទីតាំងផ្លូវរូងក្រោមដីដែលមានអាវុធ»។
កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់លើកដំបូងរវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីអរិភាពបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ បានចូលជាធរមាន កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បានប្រកាសថា កិច្ចព្រមព្រៀងរវាងរដ្ឋជ្វីហ្វ និងក្រុមហេសបូឡា បាន ផ្តល់សម្រាប់ការបង្កើតឡើងវិញនូវកងទ័ពលីបង់ និងការគ្រប់គ្រងរបស់កងកម្លាំងសន្តិសុខរដ្ឋលើទឹកដីរបស់ប្រទេសនេះ ក្នុងរយៈពេល ៦០ ថ្ងៃ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីលីបង់ជា បណ្តើរៗ។