ឯកឧត្តម ហេង រតនា អំពាវនាវឲ្យចូលរួមរក្សាគុណតម្លៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (ស្មារតី2ធ្នូ និងស្មារតី ៧មករា​ )ដើម្បីកាន់តែរឹងមាំ​ និងស្ថិតស្ថេរជាអមតៈ

2024/12/03 12:49:10 am        87

(កណ្តាល) ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជានិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកអំពាវនាវឲ្យចូលរួមរក្សាគុណតម្លៃថ្ងៃ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 2ធ្នូ និងសូមចូល រួមរក្សាឲ្យបាននូវសុខសន្តិភាពដែលរកបានលំបាកនេះ ហើយត្រូវប្រឆាំងនិងការពារដាច់ខាតកុំឲ្យកើតមាននូវ​សោក​នាដកម្មដូ​ច​ពីអតីត​កាល​ជាថ្មីនោះឡើយ។

ឯកឧត្តម ហេង រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែកបានអំពាវបែបនេះក្នុងពេលប្រារព្ធមិទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ធ្នូ ២០២៤)នៅសាលា ស្រុកលើកដែក ខេត្ត កណ្តាលនាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៤នេះ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ស្មារតីរណសិរ្ស ២ធ្នូ នៅ​តែ​ប្រកាន់ជំហរចូលរួមការពារយ៉ាងដាច់ខាតនូវសុខសន្តិភាព ដែលរកបានដោយ​លំបាក​ជាមួយ​រាជ​រដ្ឋាភិបាល ។រហូតដល់ពេលនេះមាន រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាជន​បាន​រួម​រស់​ជាមួយ​គ្នា​ក្នុង​ជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គ តូចធំទាំងឡាយយ៉ាងអង់ អាចក្លាហានបំផុត ក្រោម​ការ​ដឹកនាំ​រ​បស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ហើយស្មារតី ២ធ្នូ ស្មារតី ៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនបានប្រែ ក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗនៃសង្គមជាតិ ហើយ​ឥឡូវ​នេះ ក្រោមពន្លឺ នៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សា​រ​ភ្ជាប់​នូវ​ជោគ​វាសនា​របស់​ប្រ ជាជន​ទាំងអស់គ្នា ជឿជាក់ថា នឹងគ្មានការកើតឡើង​ជាថ្មី​ទៀត​នូវ​សោក​នាដកម្មដូ​ច​ក្នុង​អតីត​កាល​ឡើយ ហើយប្ដេជ្ញាចូលរួមជាមួយរាជ រដ្ឋាភិបាល ក្នុងការការពារនូវ​សុខសន្តិភាព​ឲ្យ​បាន​ជា​ដាច់ខាត ។

 ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវទៅដល់សមាជិកសមាជិកានៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកលើកដែកទាំងអស់ សូមចូលរួមលើក កម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯក ភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់​ប្រពៃ ណី​ស្នេហា​ជាតិ ផ្សារភ្ជាប់ជាមួយប្រជាជនក្នុងមូលដ្ឋាន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្តក្នុងការ​បម្រើ​ប្រជាជននិងប្រទេសជាតិ ។រីឯបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ក៏សូមចូលរួមរក្សាឲ្យបាននូវសុខសន្តិភាពដែលរកបានលំបាកនេះ ហើយត្រូវប្រឆាំងនិងការពារដាច់ខាតកុំឲ្យកើតឡើង​ជាថ្មី​ទៀត​នូវ​សោក​នាដកម្មដូ​ច​ក្នុង​អតីត​កាល​ជាថ្មីនោះឡើយ។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើត​ឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជនទាំងមូល ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជន​ស្នេហា​ជាតិ​ជាច្រើនរូបទៀត ក្នុងការរៀបចំ កម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យជម្នះលើរបបនេះ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ថ្ងៃ២ ធ្នូ ឆ្នាំ ១៩៧៨ ជាថ្ងៃដែល «រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយ មានការឧបត្ថម្ភ​គាំ​ទ្រស្មារតី និងសម្ភារទៅវិញទៅមករវាងបណ្តាប្រទេសជាមិត្ត និងត្រូវ​បាន​បន្ត​ពង្រឹង​សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត ។ ប្រជាជនកម្ពុជាគ្រប់រូបគឺសុទ្ធតែចងចាំនិងយល់ច្បាស់ពីថ្ងៃ2ធ្នូ បើគ្មានថ្ងៃ២ ធ្នូ ឆ្នាំ ១៩៧៨ និងថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩នោះទេ ក៌គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ នេះគឺជាសច្ចះធម៌នៃប្រវត្តិសាស្ត្រ ៕អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm