សម្ដេចតេជោបដិសេធចំពោះបុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចឱ្យរត់គេចខ្លួនកាលពីអំឡុងរបបខ្មែរក្រហម

2024/12/03 02:03:06 am        259

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបានចេញនូវសារជាសំឡេង បដិសេធចំពោះការអះអាងរបស់បុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចនៅអំឡុងពេលដែលពួកខ្មែរក្រហមតាមរកចាប់ខ្លួន។​

នៅបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានសម្ភាសជាមួយបុគ្គលឈ្មោះ អ៊ឹម នី ដែលបច្ចុប្បន្នកំពុងរស់នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា បានជួយសម្ដេចតេជោឱ្យរត់គេចខ្លួន កាលពីអំឡុងរបបប្រល័ យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារសំឡេងបដិសេធភ្លាមៗ ចំ ពោះការអះអាងរបស់បុគ្គលរូបនោះ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅអំឡុងពេលនោះ មិនមាននរណាបានជួយសម្ដេចនោះទេ គឺមានតែសម្ដេចជួយគេទៅវិញនោះទេ។ សម្ដេចតេជោបានបន្ថែមថា ករណីអះអាងដូចបុគ្គលឈ្មោះ អ៊ឹម នី បែបនេះ មិនមែនទើបតែកើតមាននោះទេ គឺកើតមានជាង ៥០ លើករួចហើយ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក។

​កាលពីអំឡុងនៃការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ របបនេះបានកាប់សម្លាប់សមាជិកបក្ស ក្រុមអ្នកតស៊ូជាមួយខ្លួន និងពលរដ្ឋខ្លួនឯងស្លាប់រាប់លាននាក់។

មេបញ្ជាការ សម្រេច ដែលបច្ចុប្បន្នគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមើលឃើញពីទុក្ខវេទនារបស់ជាតិ និងប្រជាជន មេបញ្ជាការ សម្រេច បាននាំយុទ្ធជនចំនួន ៤ នាក់ចេញទៅស្វះស្វែ ងរកកម្លាំងជំនួយ ដើម្បីមករំដោះជាតិ និងពលរដ្ឋចេញពីក្រញាំបិសាច ប៉ុល ពត។ កងកម្លាំងតស៊ូរបស់មេបញ្ជាការ សម្រេច បានរួមចំណែកដ៏ធំនៅក្នុងការរំដោះជាតិ និងប្រជាជនចេញពីជ្រោះមរណៈ និងសេចក្ដីស្រេកឃ្លាន ព្រមទាំងបាននាំមកនូវសេរីភាព និងការរីកចម្រើនឡើងវិញជូនជាតិ និងប្រជាជនទាំងមូល៕

​ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm