មេដឹកនាំឆាដ លោក Deby៖ កិច្ចព្រមព្រៀងយោធាជាមួយបារាំង គឺលែងមានសុពលភាពហើយ

2024/12/03 02:45:01 am        85


ប្រធានាធិបតីរបស់ប្រទេសឆាដ លោក Mahamat Deby បាននិយាយថា ការសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងយោធារបស់ប្រទេសជាមួយបារាំង ត្រូវបានធ្វើឡើង ព្រោះសុពលភាពបានផុតហើយ ដោយនេះជាលើកឡើងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន។

ក្នុងសុន្ទរកថាមួយដែលបានថ្លែងកាលពីល្ងាចថ្ងៃអាទិត្យ (ទី១ ខែធ្នូ) លោក Deby បានប្រាប់ថា កតិកាសញ្ញានេះលែងស្របនឹងតម្រូវការសន្តិសុខ ឬភូមិសាស្ត្រនយោបាយរបស់ប្រទេសឆាដទៀតហើយ។ ប្រទេសឆាដបានប្រយុទ្ធជាមួយការបះបោររបស់ក្រុមជីហាដអស់រយៈពេលជាង ១ទសវត្សរ៍ ហើយការគាំទ្រដោយកងទ័ពបារាំង និងសហរដ្ឋអាមេរិក មិនបាននាំមកនូវស្ថិរភាពនោះឡើយ។

លោក Deby បានបញ្ជាក់ថា៖ «ការផ្ដាច់នេះ គឺជាផ្នែកនៃឆន្ទៈរបស់យើង ក្នុងការកសាងកងទ័ពឆាដ ដែលមានស្វ័យភាព ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗ ក្នុងការការពារមាតុភូមិ»។

គួរបញ្ជាក់ថា រហូតមកដល់ពេលថ្មីៗនេះ លោកខាងលិចបានចាត់ទុកប្រទេសឆាដជាសម្ព័ន្ធមិត្តដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ នៅតំបន់ Sahel។ ក្រុមដែលមានទំនាក់ទំនងជាមួយក្រុម Boko Haram និងរដ្ឋអ៊ិស្លាមមានសកម្មភាព នៅក្នុងតំបន់ Lake Chad របស់ប្រទេសនេះ នៅតាមព្រំដែនភាគនិរតី។

ការសម្រេចរបស់លោក Deby ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយបារាំង អាចបង្ខំឲ្យកងទ័ពបារាំងទាំងអស់ចាកចេញ បន្ទាប់ពីបានឈរជើងនៅទីនោះអស់រយៈពេលជាង ៦ទសវត្សរ៍ ចាប់តាំងពីប្រទេសនេះ ទទួលបានឯករាជ្យ។ ក្នុងឆ្នាំនេះ ឆាដបានបញ្ជាឲ្យកងកម្លាំងតិចតួចរបស់អាមេរិកដែលមានមូលដ្ឋាន នៅទីនោះ ដកចេញ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm